ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

ឥណ្ឌាបញ្ជាទិញកាំភ្លើងធំធុន M777 Howitzer ចំនួន១៤៥ដើមពីអាមេរិកក្នុងតម្លៃទឹកប្រាក់ជាង៧០០លានដុល្លារ ដើម្បីទប់ទល់ចិន

គេហទំព័រ Indiatimes បានផ្សព្វផ្សាយកាលពីចុងឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា កងកម្លាំងទាហានឥណ្ឌាទទួលបានហើយនូវកាំភ្លើងធំធុន M777 Howitzer ចំនួន១៤៥ដើមពីសហរដ្ឋអាមេរិក ក្រោយការអនុវត្តកិច្ចសន្យាបញ្ជាទិញនាខែមិថុនា ឆ្នាំ២០១៦ជាមួយសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់សរុបចំនួន៧៥០លានដុល្លារអាមេរិក ។

ការបញ្ជាទិញកាំភ្លើងធំធុន M777 Howitzer ដ៏ច្រើនសន្ធឹកពីសហរដ្ឋអាមេរិកនេះ គឺប្រទេសឥណ្ឌាយកមកដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនជាប់ជាមួយប្រទេសចិនមានប្រវែងច្រើនពាន់គីឡូម៉ែត្រ ក្នុងបំណងទប់ទល់នឹងប្រទេសចិនដែលកំពុងមានវិវាទបូរណភាពទឹកដីតាំងពីអំឡុងឆ្នាំ១៩៦២មក ។

កាំភ្លើងធំធុន M777 Howitzer ផលិតនៅសហរដ្ឋអាមេរិក និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីអំឡុងឆ្នាំ២០០៥ ។ វាមានប្រវែងប្រមាណ១០ម៉ែត្រ ទម្ងន់ជាង៤តោន កាណុងទំហំ១៥៥មិល្លីម៉ែត្រ និងអាចបាញ់បានប្រកបដោយប្រសិទ្ធភាពរហូតដល់ប្រមាណ៤០គីឡូម៉ែត្រ ។ ក្រៅពីទាហានសហរដ្ឋអាមេរិក កាំភ្លើងធំប្រភេទនេះត្រូវបានប្រើប្រាស់ដោយកងកម្លាំងទាហានប្រទេសឥណ្ឌា ប្រទេសកាណាដា និងប្រទេសអូស្ដ្រាលី ។

តាមគេហទំព័រ Nationalinterest បានផ្សព្វផ្សាយឲ្យដឹងថា កាំភ្លើងធំធុន M777 Howitzer អាចបាញ់កម្ទេចគ្រាប់រ៉ុក្កែត និងប្រឆាំងយន្ដហោះបានយ៉ាងល្អ ។ សហរដ្ឋអាមេរិកគ្រោងយកកាំភ្លើងធំប្រភេទនេះមកដាក់ពង្រាយនៅតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះទប់ទល់នឹងឥទ្ធិពលយោធារបស់ប្រទេសចិន ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.