ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ មីនា ឆ្នាំ ២០១៧

ក្រមុំ​រតនគិរី​លង់​ស្នេហ៍​កំលោះ​កំពង់ស្ពឺ​តាម​ Facebook​ តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តួ​ប្រុស​ក្រោម​បណ្តឹង​របស់​ម្តាយ​តួ​ស្រី​

​យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​នគរបាល​ខេត្តរតនគិរី​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ នៅ​ចំណុច​ភូមិ​រោង​គោ​ ឃុំ​យុទ្ធ​សាមគ្គី​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​មាន​យុវតី​ម្នាក់​រស់នៅ​ខេត្តរតនគិរី​លង់​ស្នេហ៍​ចុះ​ចោលផ្ទះ​សម្បែង​មក​រស់នៅ​ជាមួយ​គ្នា​ឯ​ខេត្តកំពង់ស្ពឺ​អស់​រយៈពេល​ជា​ច្រើន​ខែ​ ហើយ​ត្រូវ​ម្តាយ​ខាង​ស្រី​ជ្រួលច្របល់​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​សុំ​ការ​អន្តរាគមន៍​ ។​

​ជនសង្ស័យ​ជា​យុវជន​នាំ​ឲ្យ​យុវតី​លង់​សេ្ន​ហ៍​ចុះ​ចោលផ្ទះ​សម្បែង​មក​រស់នៅ​ជាមួយ​គ្នា​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ ផល​ ដា​ណៃ​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ជា​ជាង​ផ្សារ​ដែក​ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ​ ។​ រីឯ​យុវតី​ដែល​លង់​ស្នេហ៍​រហូត​ដល់​ថ្នាក់​ចុះ​ចោលផ្ទះ​ក្បត់​ប្រពៃណី​មក​រួមរស់​ជាមួយ​យុវជន​ខេត្តកំពង់ស្ពឺ​ជា​គូ​កំណាន់ចិត្ត​នោះ​ មានឈ្មោះ​ តាំង​ សុ​ផា​ន់​ម៉ៃ​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​លេខ​១​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ។​

Image may contain: 2 people, people standing

​នាង​ តាំង​ សុ​ផា​ន់​ម៉ៃ​ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នាង​បាន​ទំនាក់ទំនង​ស្គាល់ឈ្មោះ​ ផល​ ដា​ណៃ​ តាម​រយៈ​ Facebook​ និង​ទូរស័ព្ទ​ រហូត​ឈាន​ដល់​ស្រឡាញ់​គ្នា​អស់​រយៈពេល​ប្រមាណ​០៦​ខែ​មក​ហើយៗ​ក៏​ស្ម័គ្រ​រួមរស់​ជាមួយ​គ្នា​ដូច​ជីវិត​តែ​មួយ​ ។​ នាង​ តាំង​ សុ​ផា​ន់​ម៉ៃ​ បាន​អះអាង​ទៀត​ថា​ នាង​សុខចិត្ត​ស្លាប់​បើ​មិន​បាន​យុវជន​ឈ្មោះ​ ផល​ ដា​ណៃ​ ធ្វើ​ជា​គូ​អនាគត​រួមរស់​ជាមួយ​គ្នា​ទេ​នោះ​ ។​

​បច្ចុប្បន្ន​ យុវជន​ឈ្មោះ​ ផល​ ដា​ណៃ​ ត្រូវ​បាន​សមត្ថកិច្ច​ចាត់​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.