ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៧

នឹង​មានការ​ចល័ត​ទ័ព​ និង​រថពាសដែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​

​នា​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០២​ព្រឹក​ទៀប​ភ្លឺ​ នា​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៧​ស្អែក​នេះ​ និង​នៅ​វេលា​ម៉ោង​០២​ព្រឹក​ទៀប​ភ្លឺ​នា​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៧​ នឹង​មានការ​ចល័ត​សម្ភារៈ​យោធ​ភ័​ណ្ឌ​របស់​កង​យោធពលខេមរភូមិន្ទ​មួយ​ចំនួន​ រួម​មាន​ រថពាសដែក​ចំនួន​២​គ្រឿង​ និង​រថយន្ត​យោធា​ចំនួន​១៥​គ្រឿង​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។​

military

​សកម្មភាព​ចល័ត​ទ័ព​ និង​រថពាសដែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ នឹង​ចល័ត​ចេញពី​កងពលតូច​អន្តរាគមន៍​លេខ​៧០​ ឆ្ពោះទៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ដោយ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៣​ ផ្លូវ​វេ​ង​ស្រេង​ មហាវិថី​ព្រះ​មុនី​រ៉េ​ត​ មហាវិថី​ម៉ៅ​សេ​ទុង​ និង​មហាវិថី​សុធារស​ ។​

army-1

​សេចក្តីជូនដំណឹង​លេខ​០០១/១៧​ ស​ជ​ណ​.​ច​ ចុះ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៧​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ជ្រាប​ថា​ គណៈកម្មការ​រៀបចំ​កីឡា​កង​យោធពលខេមរភូមិន្ទ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កង​យោធពលខេមរភូមិន្ទ​អបអរសាទរ​ទិវា​ ៧​ មក​រា​ និង​ប្រមូល​មូលនិធិ​គាំទ្រ​សកម្មភាព​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នា​ថ្ងៃ​ទី​០៦-០៨​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ។​ ដោយ​ក្នុង​កម្មវិធី​មានការ​តាំងពិព័រណ៍​យោធ​ភ័​ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ គណៈកម្មការ​រៀបចំ​នឹង​ធ្វើការ​ចល័ត​សម្ភារៈ​បម្រើ​ការងារ​យោធា​មួយ​ចំនួន​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.