ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

រឿង​អានុភាព​អាវុធ​ប្រល័យ​ !​ អា​មេ​រិ​ក​បាញ់​សាកល្បង​មី​ស៊ី​ល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ឆ្លង​ទ្វីប​ដ៏​ខ្លាំងក្លា​ធុន​ Trident​ II​ D5​ ដើម្បី​ធានា​សុវត្ថិភាព​ពិភពលោក​

​ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​នូវ​សព្វាវុធ​ ជា​ពិសេស​អាវុធ​នុយក្លេអ៊ែរ​ជា​ប្រភេទ​អាវុធ​ប្រល័យ​លោក​ដ៏​គ្រោះថ្នាក់​នោះ​ សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ និង​យោធា​លើ​ពិភពលោក​ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ធុន​ Trident​ II​ D5​ របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ កាលពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ដោយ​អះអាង​ថា​ ដើម្បី​ធានា​សន្តិភាព​ និង​សុវត្ថិភាព​ពិភពលោក​ទាំងមូល​ ។​

Image may contain: ocean, sky, outdoor and water

​គេហទំព័រ​ Nationalinterest​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៧​ ឲ្យ​ដឹង​ថា​ សហរដ្ឋអាមេរិក​បាន​បាញ់​សាកល្បង​លើក​ទី​១៦១​នូវ​មី​ស៊ី​ល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ និង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន​ Trident​ II​ D5​ ចេញពី​នាវាមុជទឹក​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ ក្នុង​ន័យ​ធានា​ដល់​សុវត្ថិភាព​ពិភពលោក​ ។​

Image may contain: sky

​មី​ស៊ី​ល​ដោយ​ថាមពលនុយក្លេអ៊ែរ​ធុន​ Trident​ II​ D5​ ត្រូវ​បាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែមីនា​ ឆ្នាំ​១៩៩០​កន្លង​ទៅ​ ដែល​ចាត់​ទុក​ថា​ ជា​មី​ស៊ី​ល​ដ៏​មាន​អានុភាព​ខ្លាំងក្លា​បំផុត​នៅ​លើ​ពិភពលោក​ ។​ មី​ស៊ី​ល​ប្រភេទ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ មាន​ប្រវែង​រហូត​ដល់​ជាង​១៣​ម៉ែត្រ​ ទម្ងន់​៥៩​តោន​ បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង​១០​គ្រាប់​ អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​១២​ ០០០​គីឡូម៉ែត្រ​ ដោយ​មាន​ល្បឿន​ប្រមាណ​២៩​ ០២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ និង​មាន​តម្លៃ​ខ្ពស់​ណាស់​រហូត​ដល់​ជិត​៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ ។​

Image may contain: text

​កាលពី​អំឡុង​ឆ្នាំ​២០០៧​ ក្រុមហ៊ុន​ Lockheed​ Martin​ បាន​អនុវត្ត​គម្រោង​ធ្វើ​ទំនើប​កម្ម​នូវ​មី​ស៊ី​ល​ធុន​ Trident​ II​ D5​ ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​៨៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចំណាយ​ទឹកប្រាក់​រហូត​ដល់​ជិត​៤០​ពាន់​លាន​ដុល្លារ​លើ​គម្រោង​កម្មវិធី​មី​ស៊ី​ល​ប្រភេទ​នេះ​នា​ឆ្នាំ​២០១១​កន្លង​ទៅ​ ៕​

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.