ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

រឿង​វិវាទ​ការងារ​ ៖​ សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​អស់​តម្លៃ​ ដ្បិត​៣​ករណី​ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​ច្រានចោល​ទាំងអស់​

​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នៅ​ក្នុង​សំណុំរឿង​វិវាទ​ការងារ​ចំនួន​៣​ករណី​ គឺ​សេចក្តី​បង្គាប់​លេខ​២១១/១៥​ ចុះ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ,​ សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ និង​សេចក្តី​បង្គាប់​លេខ​៣០៣/១៥​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​បង្គាប់​ឲ្យ​និយោជក​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ មេ​រី​ឌា​ន​ ហ្វេ​សិន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ «Meridian​ Fashion​ (Cambodia)​ Limited.»​ អតីត​រោងចក្រ​ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ «Five​ Stars​ Cotton​ Garment​ (Cambodia)​ Limited.»​ និង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេរី​ (​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ «Cerie​ (Cambodia)​ Garment​ Co,.​ Ltd.»​ ទទួលយក​កម្មករ​ និយោជិត​ជា​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ដែល​និយោជក​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់​ ឲ្យ​ចូល​ធ្វើការ​ងារ​វិញ​នោះ​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេច​ចេញ​សាលក្រម​ច្រានចោល​ទាំងអស់​ ដូច​ខាងក្រោម​ ៖

១-​សំណុំរឿង​វិវាទ​ការងារ​រវាង​ភាគី​កម្មករ​ និយោជិត​ និង​ភាគី​និយោជក​នៃ​រោងចក្រ​ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ «Five​ Stars​ Cotton​ Garment​ (Cambodia)​ Limited.»​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​(​លោក​មេធាវី​ ប៉ែន​ ប៊ុ​ន​ឈា​ អត្តលេខ​១០៤៤​ ជា​ប្រធាន​ក្រុម​អាជ្ញាកណ្តាល​)​ សម្រេច​បង្គាប់​ឲ្យ​ភាគី​និយោជក​ទទួលយក​កម្មការិនី​ឈ្មោះ​ ញ៉ិ​ប​ អូន​ និង​ឈ្មោះ​ តោ​ គង់​ ចូល​ធ្វើការ​ងារ​វិញ​ និង​គិត​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​កាលបរិច្ឆេទ​នៃ​ការ​បញ្ចប់​កិច្ចសន្យាការងារ​ ដោយ​សេចក្តី​បង្គាប់​លេខ​២១១/១៥​ ចុះ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​ ត្រូវ​បាន​ភាគី​និយោជក​រោងចក្រ​ប្តឹង​ជំទាស់​ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​អាច​អនុវត្ត​បាន​ ។​ ក្រោយមក​ ត្រូវ​បាន​ភាគី​កម្មករ​ និយោជិត​ប្តឹង​លោកស្រី​ Zhang​ Ying​ ជនជាតិ​ចិន​ជា​ថៅកែ​រោងចក្រ​ ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បង្កើត​បានជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​៦៥៤​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​នៅ​ទីបំផុត​ សំណុំរឿង​វិវាទ​ការងារ​នេះ​ត្រូវ​បាន​លោក​ ម៉ែ​ន​ វណ្ណៈ​ ជា​អនុប្រធាន​ និង​ជា​ចៅក្រម​ទទួល​បន្ទុក​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​វិនិច្ឆ័យ​សេចក្តីសម្រេច​ច្រានចោល​បណ្តឹងទាមទារ​របស់​ភាគី​កម្មករ​ និយោជិត​ ជាដើម​ចោទ​ ដោយ​សាលក្រម​រដ្ឋប្បវេណី​លេខ​៦៧៧​ «​ឃ​»​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

២-​សំណុំរឿង​វិវាទ​ការងារ​រវាង​ភាគី​កម្មករ​ និយោជិត​ និង​ភាគី​និយោជក​នៃ​រោងចក្រ​ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ «Five​ Stars​ Cotton​ Garment​ (Cambodia)​ Limited.»​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​(​លោក​មេធាវី​ ប៉ែន​ ប៊ុ​ន​ឈា​ អត្តលេខ​១០៤៤​ ជា​ប្រធាន​ក្រុម​អាជ្ញាកណ្តាល​)​ សម្រេច​បង្គាប់​ឲ្យ​ភាគី​និយោជក​ទទួលយក​កម្មការិនី​ឈ្មោះ​ តោ​ ស៊ឹ​ម​ ចូល​ធ្វើការ​ងារ​វិញ​ ព្រមទាំង​គិត​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​ ដោយ​សេចក្តី​បង្គាប់​លេខ​៣០៣/១៥​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​ ត្រូវ​បាន​ភាគី​និយោជក​រោងចក្រ​ប្តឹង​ជំទាស់​ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​អាច​អនុវត្ត​បាន​ ។​ ក្រោយមក​ ត្រូវ​បាន​ភាគី​កម្មករ​ និយោជិត​ប្តឹង​លោកស្រី​ Zhang​ Ying​ ជនជាតិ​ចិន​ជា​ថៅកែ​រោងចក្រ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បង្កើត​បានជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​៨៥​ ចុះ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​នៅ​ទីបំផុត​ សំណុំរឿង​វិវាទ​ការងារ​នេះ​ត្រូវ​បាន​លោក​ ម៉ែ​ន​ វណ្ណៈ​ ជា​អនុប្រធាន​ និង​ជា​ចៅក្រម​ទទួល​បន្ទុក​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​វិនិច្ឆ័យ​សេចក្តីសម្រេច​ច្រានចោល​បណ្តឹងទាមទារ​របស់​ភាគី​កម្មករ​ និយោជិត​ ជាដើម​ចោទ​ ដោយ​សាលក្រម​រដ្ឋប្បវេណី​លេខ​៦៧៨​ «​ឃ​»​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

៣-​សំណុំរឿង​វិវាទ​ការងារ​រវាង​ភាគី​កម្មករ​ និយោជិត​ និង​ភាគី​និយោជក​នៃ​រោងចក្រ​សេរី​ (​ខេ​ម​បូ​ឌា​)​ ហ្គា​ម៉ិ​ន​ ខូ​អិ​ល​ធី​ឌី​ «Cerie​ (Cambodia)​ Garment​ Co,.​ Ltd.»​ ត្រូវ​បាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​(​លោក​មេធាវី​ ប៉ែន​ ប៊ុ​ន​ឈា​ អត្តលេខ​១០៤៤​ ជា​ប្រធាន​ក្រុម​អាជ្ញាកណ្តាល​)​ សម្រេច​បង្គាប់​ឲ្យ​ភាគី​និយោជក​ទទួលយក​កម្មករ​ និយោជិត​ឈ្មោះ​ ទូច​ ស្រ៊ុ​ន​ ,​ ឈ្មោះ​ ម៉ៃ​ សុខ​ណា​ង​ និង​ឈ្មោះ​ ជួប​ សុខ​លៀប​ ចូល​ធ្វើការ​ងារ​វិញ​ និង​គិត​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​ ដោយ​សេចក្តី​បង្គាប់​លេខ​៣០២/១៥​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​ ត្រូវ​បាន​ភាគី​និយោជក​រោងចក្រ​ប្តឹង​ជំទាស់​ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​អាច​អនុវត្ត​បាន​ ។​ ក្រោយមក​ ត្រូវ​បាន​ភាគី​កម្មករ​ និយោជិត​ប្តឹង​លោកស្រី​ Lau​ Sau​ Wan​ សញ្ជាតិ​ចិន​ហុងកុង​(​ក្រោយមក​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៥/៩៦១​ ចុះ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥)​ ជា​ថៅកែ​រោងចក្រ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ បង្កើត​បានជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​៣៩​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​នៅ​ទីបំផុត​ សំណុំរឿង​វិវាទ​ការងារ​នេះ​ត្រូវ​បាន​លោក​ ជូ​ លឹ​ម​ហ៊ា​ង​ ជា​ចៅក្រម​ទទួល​បន្ទុក​នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​វិនិច្ឆ័យ​សេចក្តីសម្រេច​ច្រានចោល​បណ្តឹងទាមទារ​របស់​ភាគី​កម្មករ​ និយោជិត​ ជាដើម​ចោទ​ ដោយ​សាលក្រម​រដ្ឋប្បវេណី​លេខ​៦៨៧​ «​ឆ​»​ ចុះ​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ក្នុង​ខណៈ​មិន​ទាន់​មាន​តុលាការ​ការងារ​នៅឡើយ​នោះ​ គឺ​បាន​និង​កំពុង​បាត់បង់​តម្លៃ​ជា​លំដាប់​ រហូត​ដល់​មាន​ពាក្យ​ចំអក​ឲ្យ​ថា​ «​អត់​បានការ​ គួរ​រំលាយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចោល​»​ ដោយសារ​ ៖​ ១-​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ច្រានចោល​ពេល​មាន​សំណុំរឿង​វិវាទ​បន្ត​ទៅ​ដល់​ស្ថាប័ន​តុលាការ​ និង​ ២-​ទោះបី​មាន​អានុភាព​អនុវត្ត​ (​មិន​មាន​ភាគី​ណាមួយ​ប្តឹង​ជំទាស់​)​ ក៏​ខាង​ភាគី​និយោជក​មិន​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ស្រប​ទៅ​តាម​ច្បាប់​ដែរ​ នាំ​ឲ្យ​ភាគី​កម្មករ​ និយោជិត​ក្លាយជា​ជន​រង​គ្រោះ​ក្នុង​វិស័យ​ការងារ​ដដែល​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.