ថ្ងៃ សៅរ៏ ទី ២១ ខែ មករា ឆ្នាំ ២០១៧

កូនប្រុស​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ម្នាក់​ទៀត​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​អប្សរា​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ទៀត​ហើយ​ គឺ​លោក​ សុខ​ សូ​កេ​ន​ ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៦/១០០០​ ចុះ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដែល​មាន​ងារ​ជា​ «​ ឯកឧត្តម​ »​ ។​

sok-soken

​លោក​ សុខ​ សូ​កេ​ន​ ដែល​ជា​កូនប្រុស​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្លាប់​កាន់​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​វិភាគ​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​ឯកឧត្តម​ នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ ។​

​ដូច្នេះ​ ក្នុង​ចំណោម​កូនបង្កើត​ចំនួន​៥​នាក់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ ដែល​មានកូន​ប្រុស​ចំនួន​៤​នាក់​នោះ​ គឺ​សុទ្ធតែ​ទទួល​បាន​តួនាទី​ និង​ងារ​ជា​ «​ឯកឧត្តម​»​ គ្រប់ៗ​គ្នា​ដូច​ខាងក្រោម​ ៖

sok-puthivuth

១-​ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ធ​ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍​ (ICT​ Federation)​ ។​ ឯកឧត្តម​ សុខ​ ពុទ្ធិ​វុ​ធ​ ដែល​ជា​អ្នកជំនួញ​ដ៏​សកម្ម​នោះ​ ក៏​ត្រូវជា​កូនប្រសា​ប្រុស​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ផង​ដែរ​ ។​

sok-sokan-3

២-​ឯកឧត្តម​ សុខ​ សូ​កាន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

sok-sokan

៣-​ឯកឧត្តម​ សុខ​ សូ​កេ​ន​ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។​

sok-sangva

៤-​ឯកឧត្តម​ សុខ​ សង្វារ​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សរា​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ៕​

Loading...
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.