ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៧

អាមេរិកផលិតមីស៊ីលវាយលុកថ្មីទំនើបធុន Tomahawk Block IV ជាង២០០ដើម

គេហទំព័រ UPI បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា ក្រុមហ៊ុន Raytheon បានព្រមព្រៀងផលិតមីស៊ីលវាយលុកថ្មីទំនើបធុន Tomahawk Block IV ចំនួន២១៤ដើម មានតម្លៃទឹកប្រាក់ប្រមាណ៣០៣,៧លានដុល្លារសម្រាប់ធ្វើការផ្គត់ផ្គង់ឲ្យតម្រូវការរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលដំណើរការផលិតគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ខាងមុខ ។

Image may contain: sky, cloud and fire

Tomahawk Block IV ជាប្រភេទមីស៊ីលវាយលុកថ្មីទំនើបដែលក្រុមហ៊ុន Raytheon របស់សហរដ្ឋអាមេរិករៀបចំផលិតឡើងនេះ គឺជាការធ្វើទំនើបកម្មពីមីស៊ីលវាយលុកធុន Tomahawk Block III ។ ជាប្រភេទមីស៊ីលវាយលុកថ្មីទំនើបអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមានកម្លាំងខ្លាំងក្លា និងមានប្រព័ន្ធរ៉ាដាបញ្ជាតាមផ្កាយរណបចំនួន២ផ្លូវសម្រាប់កំណត់គោលដៅវាយប្រហារឲ្យមានប្រសិទ្ធភាព ។

Image may contain: sky and outdoor

មីស៊ីលវាយលុកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរធុន Tomahawk Block III របស់សហរដ្ឋអាមេរិក មានប្រវែងជាង៥ម៉ែត្រ ទម្ងន់ជាង១តោន អាចបាញ់បានក្នុងរយៈចម្ងាយជាង១ ៣០០គីឡូម៉ែត្រ ដោយមានល្បឿនប្រមាណ១ ០០០គីឡូម៉ែត្រក្នុង១ម៉ោង និងមានតម្លៃជាង១លានដុល្លារក្នុង១ដើម ។

Image may contain: ocean, sky, outdoor, water and nature

កងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិកមានមីស៊ីលវាយលុកធុន Tomahawk សម្រាប់ប្រើប្រាស់យ៉ាងតិចចំនួន៣ ៥០០ដើម ។ មីស៊ីលវាយលុកប្រភេទនេះបានបង្ហាញនូវអានុភាពដ៏ខ្លាំងក្លារបស់វានៅក្នុងសង្គ្រាមឈូងសមុទ្រ (Gulf War) នាអំឡុងឆ្នាំ១៩៩១ ដែលកាលនោះមីស៊ីល Tomahawk ចំនួន២៨៨ដើមត្រូវបានប្រើប្រាស់ គឺចំនួន១២ដើមបាញ់ចេញពីនាវាមុជទឹក និងចំនួន២៧៦ដើមបាញ់ចេញពីនាវាចម្បាំងលើផ្ទៃទឹក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.