ថ្ងៃ ពុធ ទី ២២ ខែ មីនា ឆ្នាំ ២០១៧

រឿងគ្រោះថ្នាក់​!​ អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​អាច​កម្ទេច​កូរ៉េខាងត្បូង​បាន​ស្ទើរទាំងស្រុង​

គេហទំព័រ​សារព័ត៌មាន​​ Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​នៅថ្ងៃទី​០២ ខែមករា ឆ្នាំ២០១៧ នេះឲ្យដឹងថា មីស៊ីល​ដែល​បាញ់ចេញ​ពី​នាវា​មុជទឹក​មាន​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់ជាង​១តោន​របស់កូរ៉េខាង​ជើង​អាច​មាន​សមត្ថភាព​កម្ទេច​ប្រទេស​កូរ៉េខាងត្បូង​បាន​ស្ទើរទាំងស្រុង​ ក្នុងករណី​មាន​ជម្លោះប្រដាប់អាវុធ​រវាងប្រទេស​ទាំងពីរ​កកើតឡើង។

Image may contain: night

អ្នកជំនាញ​នៃវិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​កូរ៉េ​ (IKS) បាន​ធ្វើសេចក្តីរាយការណ៍​កាល​ពីខែធ្នូ ឆ្នាំ២០១៦ ក្រោមចំណងជើង​ «កម្មវិធី​អាវុធមីស៊ីល​របស់​កូរ៉េខាងជើង​» បញ្ជាក់​ឲ្យ​ដឹងថា​ ប្រទេស​កូរ៉េខាងត្បូង​កំពុង​ទទួល​រងការ​ការគំរាមកំហែង​ពីអាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​។

Image may contain: one or more people, people standing, ocean, outdoor, water and nature

ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា កម្មវិធីមីស៊ីល​ KN-11 របស់​ប្រទេសកូរ៉េខាងជើង​ដែលបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​១,៥តោន​ អាច​បាញ់​បាន​ក្នុងរយៈចម្ងាយ​៤៥០គីឡូម៉ែត្រ​ ឬ​មីស៊ីល​​ដែលបំពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​១តោន​អាច​បាញ់​បាន​ក្នុង​រយៈចម្ងាយ​៦០០គីឡូម៉ែត្រ និង​អាច​បាញ់​បាន​ក្នុងរយៈចម្ងាយ​រហូតដល់​៨០០គីឡូម៉ែត្រ​ ក្នុងករណី​កម្មវិធី​អភិវឌ្ឍន៍​អាវុធមីស៊ីល​របស់​ប្រទេស​កូរ៉េខាងជើង​បាន​បញ្ចប់ជាស្ថាពរ​ ពោលគឺ​មីស៊ីល​របស់​កូរ៉េខាងជើង​អាច​បាញ់​ហួស​ទីក្រុង​ Seoul របស់​ប្រទេស​កូរ៉េខាងត្បូង​ទៅទៀត។

Image may contain: 1 person

កម្មវិធីមីស៊ីល​ KN-11 SLBM ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ចេញ​ពីនាវា​មុជទឹក​របស់​ប្រទេស​កូរ៉េខាងជើង​ក្នុងរយៈចម្ងាយ​ប្រមាណ​៥០០គីឡូម៉ែត្រ​បាន​បាញ់​សាក​ល្បង​ប្រកប​ដោយ​ជោគជ័យ​កាល​ពីខែសីហា​ ឆ្នាំ២០១៦ បន្ទាប់ពីបរាជ័យ​ចំនួន​២លើក​នាខែមេសា​ និង​ខែកក្កដា​​ ឆ្នាំ២០១៦​ កន្លងទៅរួច​មក​។

Image may contain: sky and outdoor

ថ្លែងសារ​ទៅកាន់​ប្រជាជាតិ​ក្នុងថ្ងៃឆ្លងឆ្នាំសកល​ឈាន​ចូល​ឆ្នាំ២០១៧នេះ​ លោក​ Kim Jong-un មេដឹកនាំកូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹងថា​​ នឹង​ធ្វើតេស្ត​មីស៊ីល​បាញ់​ឆ្លងទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅដើមឆ្នាំ​២០១៧ខាង​មុខ​ឆាប់ៗ​៕

Image may contain: outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.