ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

សារ​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ២០១៧​ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ គឺ​គ្រោង​ធ្វើតេស្ត​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

​គេហទំព័រ​សារព័ត៌មាន​ BBC​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា​ សារ​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាងជើង​ លោក​ Kim​ Jong-un​ ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឈាន​ចូល​ឆ្នាំ​២០១៧​ គឺ​កូរ៉េ​ខាងជើង​គ្រោង​នឹង​ធ្វើតេស្ត​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​ ។​

Image may contain: outdoor

​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​នោះ​ ដូច​ជា​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​ជាដើម​ បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​សមត្ថភាព​គ្រាប់បែកនុយក្លេអ៊ែរ​កាន់តែ​ខ្លាំងក្លា​ឡើង​របស់​កូរ៉េ​ខាងជើង​ ប្រសិនបើ​ពិភពលោក​មិន​អាច​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ ។​

Image may contain: 1 person, outdoor

​ទោះបី​ឋិត​នៅ​ក្រោម​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ក្តី​ និង​អង្គការសហប្រជាជាតិ​ក្តី​ គឺ​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​ រួម​ទាំង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​ខ្លួន​ចំនួន​៥​លើក​ជា​បន្តបន្ទាប់​រួច​មក​ហើយ​ ចាប់តាំងពី​ខែតុលា​ ឆ្នាំ​២០០៦​មក​ ជា​ពិសេស​មានការ​សាកល្បង​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន​២​លើក​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​ ជា​អាទិ៍​ ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦(​លើក​ទី​៤)​ បង្ក​ការ​រញ្ជួយ​ដី​កម្រិត​៥,១Richter​ និង​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦(​លើក​ទី​៥)​ បង្ក​ការ​រញ្ជួយ​ដី​កម្រិត​៥,៣Richter​ ៕​

Image may contain: one or more people

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.