ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

អា​មេ​រិ​ក​ធ្វើ​ទំនើប​កម្ម​មី​ស៊ី​លបាញ់​កម្ទេច​នាវាចម្បាំង​ និង​នាវាមុជទឹក​សត្រូវ​ធុន​ Mark​ 48​ Torpedo

​គេហទំព័រ​ Popularmechanics​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ មន្ទីរ​យោធា​ Pentagon​ សហរដ្ឋអាមេរិក​ នឹង​ធ្វើ​ទំនើប​មី​ស៊ី​ល​របស់​ខ្លួន​ធុន​Mark​ 48​ Torpedo​ ដែល​ជា​ប្រភេទ​មី​ស៊ី​ល​វាយប្រហារ​ទៅ​លើ​នាវាចម្បាំង​ និង​នាវាមុជទឹក​សត្រូវ​ដ៏​មាន​ប្រសិទ្ធភាព​ ។​

No automatic alt text available.

​មី​ស៊ី​ល​ធុន​ Mark​ 48​ Torpedo​ របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ពី​មី​ស៊ី​ល​ធុន​ Mark​ 38​ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ទសវត្សរ៍​ឆ្នាំ​៧០-៨០​មក​ម្ល៉េះ​ ។​ មី​ស៊ី​ល​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ របស់​សហរដ្ឋអាមេរិក​ ដោយ​មាន​ទម្ងន់​ជិត​២​តោន​ក្នុង​១​ដើម​ និង​មាន​ប្រវែង​ជិត​៦​ម៉ែត្រ​ ។​ វា​អាច​បាញ់​ចំ​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​៣៨​គីឡូម៉ែត្រ​ ដោយ​អាច​វាយប្រហារ​ទៅ​លើ​ទាំង​នាវាចម្បាំង​ ទាំង​នាវាមុជទឹក​របស់​សត្រូវ​ ។​

Image may contain: one or more people

​មី​ស៊ី​ល​ធុន​ Mark​ 48​ Torpedo​ អា​មេ​រិ​ក​ដែល​អាច​វាយប្រហារ​ទៅ​លើ​នាវាចម្បាំង​ និង​នាវាមុជទឹក​របស់​សត្រូវ​នោះ​ មាន​តម្លៃ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ ។​

No automatic alt text available.

​កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​ឧត្តមនាវី​ Joseph​ Mulloy​ មេបញ្ជាការ​រង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ចិន​មាន​នាវាមុជទឹក​ច្រើន​ជាង​អា​មេ​រិ​ក​ ។​ របាយការណ៍​របស់​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​ ចិន​មាន​នាវាមុជទឹក​កំពុង​ដំណើរការ​ចំនួន​៦០​គ្រឿង​ នាវាមុជទឹក​វាយ​ឡើងគោក​ធុន​ធំ​ចំនួន​៥៥​គ្រឿង​ និង​កំពុង​សាកល្បង​នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​៣​គ្រឿង​ផ្សេង​គ្នា​ទៀត​នៅ​សមុទ្រ​ឥណ្ឌា​ ។​ ទំនងជា​មើលឃើញ​ចំនួន​នាវាមុជទឹក​របស់​ចិន​ច្រើន​ជាង​ខ្លួន​ដូច្នេះ​ ទើប​សហរដ្ឋអាមេរិក​សម្រេច​ធ្វើ​ទំនើប​កម្ម​មី​ស៊ី​លបាញ់​កម្ទេច​នាវាចម្បាំង​ និង​នាវាមុជទឹក​ធុន​ Mark​ 48​ Torpedo​ ឲ្យ​ខ្លាំងក្លា​ឡើង​ ៕​

Image may contain: ocean, sky, water and outdoor

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.