ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

ស្វែង​យល់​អំពី​សេវា​សាធារណៈ​ លើ​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​លើស​កម្រិត​ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​អតិបរមា​ផ្លូវការ​

​យោង​តាម​ប្រកាស​រួម​លេខ​១៣៦៨​សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គឺ​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ អនុវត្ត​ការ​ប្រមូល​ចំណូល​ពី​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​លើស​កម្រិត​ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​អតិបរមា​ផ្លូវការ​ ដើម្បី​គុណប្រយោជន៍​ដល់​ថវិកាជាតិ​ ក្នុង​នោះ​ប្រភេទ​អគារ​ដែល​ជា​កម្មវត្ថុ​សម្រាប់​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​លើស​កម្រិត​ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​អតិបរមា​ រួម​មាន​ ៖​ ១-​អគារ​លំនៅ​ឋាន​ដែល​មាន​កម្ពស់​ខ្ពស់​(​លើស​ពី​១២​ជាន់​ គិត​ទាំង​ជាន់​ផ្ទាល់​ដី​)​ ២-​អគារ​ពាណិជ្ជកម្ម​ ,​ ៣-​អគារ​ពហុមុខ​ងារ​ ,​ ៤-​អគារ​បម្រើ​សេវាកម្ម​ទេសចរណ៍​ និង​៥-​អគារ​សណ្ឋាគារ​ ។​

​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​លើស​កម្រិត​ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​អតិបរមា​ផ្លូវការ​ ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ត្រូវ​បាន​រៀបចំ​ជា​កម្រិត​សេវា​សាធារណៈ​ ដែល​មាន​រាយ​លម្អិត​អំពី​តម្លៃ​សេវា​ និង​រយៈពេល​អតិបរមា​នៃ​ការ​ផ្តល់​សេវា​ទៅ​តាម​ប្រភេទ​សេវា​សាធារណៈ​នីមួយៗ​ដូច​ខាងក្រោម​ ៖​

No automatic alt text available.

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.