ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

រយៈពេល​០៣​ខែ​ចុងឆ្នាំ​២០១៦​នេះ​ រាជរដ្ឋាភិបាល​ចំណាយ​លុយ​ជាង​១​លាន​ដុល្លារ​លើ​ស្បៀងអាហារ​របស់​ពិរុទ្ធជន​ និង​ទណ្ឌិត​

​កំណើន​អ្នក​ជាប់​ឃុំ​ជា​ពិរុទ្ធជន​ និង​ជា​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​ជា​លំដាប់​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​អ្នក​ជាប់​ឃុំខ្លួន​ទាំងនោះ​ តួយ៉ាង​ ក្នុង​រយៈពេល​០៣​ខែ​ចុងឆ្នាំ​២០១៦​នេះ​ ក្រសួងមហាផ្ទៃ​នឹង​ចំណាយ​ប្រាក់​ជាង​១​លាន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ពិរុទ្ធជន​ និង​ទណ្ឌិត​ ។​

​កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​ ៤​ ៨៤០​លាន​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦០(​ការ​ទិញ​)​ជូន​ក្រសួងមហាផ្ទៃ​(​រដ្ឋបាល​ទូទៅ​)​ មាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ សម្រាប់​ចំណាយ​លើ​ស្បៀងអាហារ​របស់​ពិរុទ្ធជន​ និង​ទណ្ឌិត​ក្នុង​រយៈពេល​០៣​ខែ​ចុងឆ្នាំ​២០១៦​នេះ​ ។​

​របាយការណ៍​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពីដើម​ឆ្នាំ​២០១៦​ មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​១៧​ ៨៩៦​នាក់​ គឺជា​ចំនួន​មួយ​ដែល​លើស​កម្រិត​កំណត់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.