ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

ទីផ្សារ​លក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ប្រមូល​ចំណូល​បាន​៤០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥​ គឺ​ជាប់​លំដាប់​កំពូល​លើ​ពិភពលោក​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ សហរដ្ឋអាមេរិក​ប្រមូល​ចំណូល​បាន​ប្រមាណ​៤០​ពាន់​លាន​ដុល្លារ​ពី​ការ​ផ្គត់ផ្គង់​សព្វាវុធ​នៅ​លើ​ទីផ្សារ​ពិភពលោក​ គឺ​ជាប់​លំដាប់​កំពូល​ខាង​ជំនួញ​អាវុធ​ ទោះបី​ទីផ្សារ​អាវុធ​លើ​ពិភពលោក​នា​ឆ្នាំ​២០១៥​បាន​ធ្លាក់​ចុះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ក៏​ដោយ​(​ឆ្នាំ​២០១៤​ចំនួន​៨៩​ពាន់​លាន​ដុល្លារ​ និង​ឆ្នាំ​២០១៥​ចំនួន​៨០​ពាន់​លាន​ដុល្លារ​)​ ។​

Image may contain: airplane

​គេហទំព័រ​សារព័ត៌មាន​ Ibtimes​ របស់​អង់គ្លេស​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៨​ឆ្នាំ​ដូច​គ្នា​ នា​អាណត្តិ​ដឹកនាំ​របស់​លោក​ Barack​ Obama​ ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​អនុម័ត​ថវិកា​លើ​ការ​លក់​អាវុធ​ទៅ​កាន់​បរទេស​ស្មើនឹង​ចំនួន​២៧៨​ពាន់​លាន​ដុល្លារ​ គឺ​ច្រើន​ជាង​ទ្វេ​ដង​ បើ​ធៀប​ទៅ​នឹង​អាណត្តិ​ដឹកនាំ​របស់​លោក​ George​ W.Bush​ ជា​ប្រធានាធិបតី​ មាន​ចំនួន​ត្រឹម​ ១២៨,៦​ពាន់​លាន​ដុល្លារ​ ។​

Image may contain: 1 person, standing

​មន្ទីរ​យោធា​ Pentagon​ របស់​សហរដ្ឋអាមេរិក​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​អា​មេ​រិ​កបាន​លក់​អាវុធ​តម្លៃ​៣៣,៦​ពាន់​លាន​ដុល្លារ​រួច​ជា​ស្រេច​ និង​សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ​ ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង​តម្លៃ​៧​ពាន់​លាន​ដុល្លារ​រួច​ហើយ​ដែរ​ ៕​

No automatic alt text available.

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.