ថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០១៧

នាយិកា​វិទ្យាល័យ​សិរី​សោភ័ណ​ដែល​មានរឿង​អាស្រូវ​ពុក​រលួយ​ ត្រូវ​បាន​ផ្អាក​ពី​តួនាទី​ហើយ​

​ប្រភព​ព័ត៌មាន​ពី​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ នាយិកា​វិទ្យាល័យ​សិរី​សោភ័ណ​ ឋិត​នៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដែល​មានរឿង​អាស្រូវ​ពុក​រលួយ​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​សម្រេច​ផ្អាក​ពី​តួនាទី​ហើយ​ បន្ទាប់​ពី​គណៈកម្មការ​ស៊ើបអង្កេត​រក​ឃើញ​ថា​ ពិតជា​មាន​កំហុស​មែន​ ដូច​បាន​លើក​ឡើង​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​បុគ្គលិក​សិក្សា​វិទ្យាល័យ​ជិត​៥០​នាក់​ នា​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

Image may contain: 15 people, people standing

​លោក​ ស្តើង​ តុង​ហ៊ឹង​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ គណៈកម្មការ​ត្រួតពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​ដែល​អាជ្ញាធរ​ខេត្ត​ រួម​ជាមួយ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​បង្កើត​ឡើង​ បាន​ស៊ើបអង្កេត​រក​ឃើញ​ថា​ លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ នាយិកា​វិទ្យាល័យ​សិរី​សោភ័ណ​ពិតជា​មាន​កំហុស​មែន​ ហើយ​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ ឯកឧត្តម​ សួន​ បវរ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​សម្រេច​ផ្អាក​ភារកិច្ច​លោកស្រី​នាយិកា​វិទ្យាល័យ​រូប​នេះ​ រង់ចាំ​ប្រកាស​នាយិកា​ថ្មី​នៅ​ពេល​ក្រោយ​ ។​

Image may contain: 4 people, people sitting and indoor

​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ ដែល​បាន​កាន់​តំណែង​ជា​នាយិកា​វិទ្យាល័យ​សិរី​សោភ័ណ​អស់​រយៈពេល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ ត្រូវ​បាន​បុគ្គលិក​សិក្សា​វិទ្យាល័យ​ចំនួន​៤៦​នាក់​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ដោយ​ចោទប្រកាន់​ថា​ លោកស្រី​នាយិកា​វិទ្យាល័យ​រូប​នេះ​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​ និង​អសកម្ម​ក្នុង​ការងារ​រហូត​ដល់​ចំនួន​២២​ចំណុច​ ។​ លើស​ពី​នេះ​ បុគ្គលិក​សិក្សា​នៃ​វិទ្យាល័យ​សិរី​សោភ័ណ​ដែល​ជា​ម្ចាស់​បណ្តឹង​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​ និង​ដោះស្រាយ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​លោកស្រី​ ណាត​ ស៊ីវ​ឡាយ​ ចេញពី​នាយិកា​វិទ្យាល័យ​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ ៕​

Image may contain: text

Image may contain: text

Image may contain: text

No automatic alt text available.

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.