ថ្ងៃ អាទិត្យ ទី ១៩ ខែ កម្ភៈ ឆ្នាំ ២០១៧

ចិន​បញ្ជូន​នាវាចម្បាំង​ផ្ទុក​យន្ដហោះ​ធ្វើ​សមយុទ្ធ​យោធា​ជា​លើក​ដំបូង​ ព្រមាន​តប​ទៅ​នឹង​អា​មេ​រិ​ក​

​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ចិន​បាន​បញ្ជូន​នាវាចម្បាំង​ផ្ទុក​យន្ដហោះ​របស់​ខ្លួន​ឈ្មោះ​ Liaoning​ ធ្វើ​សមយុទ្ធ​យោធា​ជា​លើក​ដំបូង​នៅ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមនាវី​ Wu​ Shengli​ មេបញ្ជាការ​កងទ័ពជើងទឹក​ចិន​ ដែល​ការ​ធ្វើ​សមយុទ្ធ​នេះ​កើតឡើង​ក្រោយ​ពី​មានការ​ព្រមាន​របស់​សហរដ្ឋអាមេរិក​រឿង​មិន​ចង់​ទទួលស្គាល់​ «​នយោបាយ​ចិន​តែ​មួយ​»​ បង្ក​ឲ្យ​មាន​ស្ថានការណ៍​តានតឹង​រវាង​មហាអំណាច​ចិន​ជាមួយ​មហាអំណាច​អា​មេ​រិ​ក​ផង​ និង​ជាមួយ​កោះ​តៃវ៉ាន់​ផង​ ។​

Image may contain: airplane and outdoor

​មន្ដ្រី​យោធា​តៃវ៉ាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថា​ នាវាចម្បាំង​ផ្ទុក​យន្ដហោះ​ Liaoning​ របស់​ចិន​បាន​ចរាចរណ៍​ឆ្លងកាត់​ដែនទឹក​ Miyako​ Strait​ ឋិត​ក្នុង​ចន្លោះ​រវាង​កោះ​ Miyako​ និង​កោះ​ Okinawa​ របស់​ប្រទេស​ជប៉ុន​ ។​

​ក្រៅពី​នាវាចម្បាំង​ផ្ទុក​យន្ដហោះ​ Liaoning​ ដែល​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ជា​លើក​ដំបូង​នេះ​ គឺ​នៅ​មាន​នាវាចម្បាំង​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ចំនួន​៣​គ្រឿង​ និង​នាវាចម្បាំង​ធុន​តូច​ចំនួន​២​គ្រឿង​ទៀត​ជាមួយនឹង​ការ​ប្រើប្រាស់​យន្ដហោះ​ចម្បាំង​ធុន​ Shenyang​ J-15​ និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន​ Harbin​ Z-9​ ច្រើន​គ្រឿង​ ។​

Image may contain: sky and outdoor

​នាវា​ផ្ទុក​យន្ដហោះ​ Liaoning​ របស់​ចិន​ មាន​ប្រវែង​៣០៤,៥​ម៉ែត្រ​ ចរាចរណ៍​ក្នុង​ល្បឿន​៥៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ និង​អាច​ផ្ទុក​យន្ដហោះ​បាន​ចំនួន​៣៦​គ្រឿង​ ។​

Image may contain: outdoor

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ​ លោក​ឧត្តមនាវី​ Harry​ B.Harris​ មេបញ្ជាការ​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ធ្លាប់​បាន​បញ្ជាក់​អះអាង​ពី​ទីក្រុង​ស៊ី​ដ​នី​ ប្រទេស​អូស្ដ្រាលី​ឲ្យ​ដឹង​ថា​ អា​មេ​រិ​ក​នឹង​មិន​អនុញ្ញាត​ឲ្យ​ដែន​តំបន់​បែងចែក​មួយ​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី​នោះ​ទេ​ ទោះបី​ចិន​មាន​មូលដ្ឋានទ័ព​ច្រើន​ប៉ុណ្ណា​ដែល​សាងសង់​នៅ​លើ​កោះ​សិប្បនិមិត្ត​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ក៏​ដោយ​ ។​ លោក​មេបញ្ជាការ​យោធា​អា​មេ​រិ​ក​រូប​នេះ​បាន​ព្រមាន​ទៀត​ថា​ អា​មេ​រិ​ក​នឹង​ប្រតិបត្តិការ​យន្ដហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​ធុន​ F-22​ Raptor​ ពី​ប្រទេស​អូស្ដ្រាលី​ភាគ​ខាងជើង​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​ ដើម្បី​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ៕​

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.