ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ចៅក្រម​២៤៦​នាក់​ និង​អគ្គ​ព្រះរាជអាជ្ញា​-​អគ្គ​ព្រះរាជអាជ្ញា​រង​-​ព្រះរាជអាជ្ញា​-​ព្រះរាជអាជ្ញា​រង​ ចំនួន​១៦០​នាក់​ ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ថ្នាក់​ និង​ផ្តល់​ឋានន្តរស័ក្តិ​

​ក្របខ័ណ្ឌ​ចៅក្រម​ចំនួន​២៤៦​នាក់​ និង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ចំនួន​១៦០​នាក់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ព្រះ​អធិបតី​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ត្រាស់​បង្គាប់​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ និង​ថ្នាក់​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៦/១១៨២​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៦​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ។​

​ក្នុង​ចំណោម​ក្របខ័ណ្ឌ​ចៅក្រម​ទាំង​ចំនួន​២៤៦​នាក់​ គឺ​មាន​ឧត្តម​ចៅក្រម​ថ្នាក់​លេខ​១​ចំនួន​៣៧​នាក់​ ,​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៤​ចំនួន​៣​នាក់​ ,​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៥​ចំនួន​៦​នាក់​ ,​ ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦​ចំនួន​៨​នាក់​ ,​ វរៈ​ចៅក្រម​ថ្នាក់​លេខ​១​ចំនួន​៥​នាក់​ ,​ វរៈ​ចៅក្រម​ថ្នាក់​លេខ​២​ចំនួន​១៥​នាក់​ ,​ វរៈ​ចៅក្រម​ថ្នាក់​លេខ​៣​ចំនួន​៥៧​នាក់​ ,​ វរៈ​ចៅក្រម​ថ្នាក់​លេខ​៤​ចំនួន​៩​នាក់​ ,​ អនុ​ចៅក្រម​ថ្នាក់​លេខ​១​ចំនួន​៣៩​នាក់​ ,​ អនុ​ចៅក្រម​ថ្នាក់​លេខ​២​ចំនួន​៥៣​នាក់​ និង​អនុ​ចៅក្រម​ថ្នាក់​លេខ​៣​ចំនួន​១៤​នាក់​ ។​

​ដោយឡែក​ក្នុង​ចំណោម​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា​ចំនួន​១៦០​នាក់​ គឺ​មាន​ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ចំនួន​២៨​នាក់​ ,​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២​ចំនួន​២​នាក់​ ,​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៤​ចំនួន​២​នាក់​ ,​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៥​ចំនួន​២​នាក់​ ,​ ឧត្តម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៦​ចំនួន​២​នាក់​ ,​ វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ចំនួន​២​នាក់​ ,​ វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២​ចំនួន​១៦​នាក់​ ,​ វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៣​ចំនួន​៣៣​នាក់​ ,​ វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៤​ចំនួន​៤​នាក់​ ,​ អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ចំនួន​២៥​នាក់​ ,​ អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២​ចំនួន​២៩​នាក់​ និង​អនុ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៣​ចំនួន​១៥​នាក់​ ៕​

 

 

 

 

 

 

 

 

 

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.