ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

កិច្ចព្រមព្រៀង​សម្បទាន​វិនិយោគ​ព្រ​លាន​យន្តហោះ​រវាង​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​ SCA​ អាច​នឹង​ត្រូវ​លុប​ចោល​មុន​ពេល​កំណត់​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ កិច្ចព្រមព្រៀង​សម្បទាន​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​ SCA​ ដែល​បានក​កើតឡើង​តាំងពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៥​រហូត​មក​ទល់​បច្ចុប្បន្ន​(​រយៈពេល​២១​ឆ្នាំ​មក​ហើយ​)​នោះ​ អាច​នឹង​ត្រូវ​បញ្ចប់​មុន​ពេល​កំណត់​ ខណៈ​ខាង​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​គណៈកម្មការ​មួយ​ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ SCA​ រួច​ហើយ​ កាលពីដើម​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ដើម្បី​ទូទាត់​សំណង​សម្រាប់​ការ​បញ្ចប់​កិច្ចព្រមព្រៀង​សម្បទាន​មុន​ពេល​កំណត់​ ។​

Image may contain: sky and outdoor

​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​លេខ​១១៨​សសរ​ ចុះ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ស្ថានភាព​ហិរញ្ញវត្ថុ​ និង​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ​(SCA)​ ដោយ​មាន​សមាសភាព​ជា​អាទិ៍​ ៖​ ១-​ឯកឧត្តម​ យឹ​ម​ ណុ​ល​ឡា​ ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ ជា​ប្រធាន​ ,​ ២-​ឯកឧត្តម​ ងី​ តា​យី​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​អនុប្រធាន​ ,​ ៣-​ឯកឧត្តម​ ហ៊ីង​ ថូ​រ៉ា​ក់​ស៊ី​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​សមាជិក​ ,​ ៤-​ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ជា​សមាជិក​ ,​ ៥-​ឯកឧត្តម​ ឃុ​ត​ ចាន់​ដា​រ៉ា​ ទីប្រឹក្សា​ និង​នាយករង​ខុទ្ទកាល័យ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ជា​សមាជិក​,​ ៦-​លោក​ ជា​ ពៅ​ ប្រធាន​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​សមាជិក​ និង​៧-​លោក​ ហាក់​ សុខ​ហេង​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ ជា​សមាជិក​ ។​

Image may contain: outdoor

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​សិក្សា​លំអិត​លើ​កិច្ចព្រមព្រៀង​សម្បទាន​ទាំងអស់​ដែល​រាជរដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ SCA​ ដើម្បី​ផ្ទៀងផ្ទាត់​ការ​អនុវត្ត​គម្រោង​ចាប់តាំងពី​ពេល​ចាប់ផ្តើម​រហូត​មក​ដល់​បច្ចុប្បន្ន​ ។​ ត្រួតពិនិត្យ​ និង​វាយតម្លៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ SCA​ ទៅ​លើ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​ រាជធានី​ភ្នំពេញ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ ។​ ត្រួតពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមហ៊ុន​ SCA​ ដើម្បី​ទទួល​បាន​ទិន្នន័យ​វិនិយោគ​ និង​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​ រួម​ទាំង​ការ​គណនា​អត្រា​ចំណូល​(IRR)​របស់​ក្រុមហ៊ុន​ ។​

​លើស​ពី​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីសម្រេច​លេខ​១១៩​សសរ​ ចុះ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ បង្កើត​គណៈកម្មការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ SCA​ ដើម្បី​ទូទាត់​សំណង​សម្រាប់​ការ​បញ្ចប់​កិច្ចសន្យា​សម្បទាន​មុន​ពេល​កំណត់​ លើ​គម្រោង​អភិវឌ្ឍន៍​ និង​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​បច្ចុប្បន្ន​ ដែល​មាន​ឯកឧត្តម​ យឹ​ម​ ណុ​ល​ឡា​ ដដែល​ជា​ប្រធាន​គណៈកម្មការ​ទៀត​ផង​ ។​

Image may contain: cloud, sky and outdoor

​យោង​តាម​ឯកសារ​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន​ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​ Société​ Concessionaire​ de​ l´​ Aéroport​ (SCA)​ ជា​ក្រុមហ៊ុន​អាជីវកម្ម​ចម្រុះ​រវាង​ក្រុមហ៊ុន​ VINCI​ Construction​ និង​ក្រុមហ៊ុន​ MMC​ Engineering​ &​ Construction​ នោះ​ អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ដល់​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​ប៉ុណ្ណោះ​ ៕​

Loading...
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.