ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

ក្រុមហ៊ុន​ផលិត​យន្ដហោះ​ចម្បាំង​អា​មេ​រិ​ក​ Lockheed​ Martin​ ខាតបង់​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ ដោយសារ​សម្ដី​មួយ​ម៉ាត់​របស់​លោក​ Donald​ Trump

​គេហទំព័រ​ CNBC​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា​ ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ Lockheed​ Martin​ ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ដ៏​ល្បីឈ្មោះ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​២​ភាគរយ​ ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់​អស់​ចំនួន​ប្រមាណ​១,២​ពាន់​លាន​ដុល្លារ​ ដោយសារ​លោក​ Donald​ Trump​ ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ផ្ញើ​សារ​រិះគន់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Twitter​ ទៅ​លើ​តម្លៃ​ជ្រុល​ហួសហេតុ​របស់​យន្ដហោះ​ចម្បាំង​ដ៏​ទំនើប​ធុន​ F-35​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ ។​

No automatic alt text available.

​ការ​ផ្ញើ​សារ​របស់​លោក​ Donald​ Trump​ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ Twitter​ រិះគន់​ទៅ​លើ​តម្លៃ​របស់​យន្ដហោះ​ចម្បាំង​អា​មេ​រិ​ក​ធុន​ F-35​ នោះ​ គឺ​កើតឡើង​ក្រោយ​កិច្ច​ជំនួប​រវាង​លោក​ Donald​ Trump​ និង​លោក​អគ្គនាយក​ក្រុមហ៊ុន​ Lockheed​ Martin​ នៅ​រដ្ឋ​ Florida​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​ ។​

Image may contain: airplane

​លោក​ Marillyn​ A.Hewson​ អគ្គនាយក​ក្រុមហ៊ុន​ Lockheed​ Martin​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​រិះគន់​ទៅ​លើ​តម្លៃ​របស់​យន្ដហោះ​ចម្បាំង​ធុន​ F-35​ ដោយ​លោក​ Donald​ Trump​ រួច​មក​ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Lockheed​ Martin​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​រហូត​ដល់​២​ភាគរយ​ ហើយ​ក្រុមហ៊ុន​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​ទឹកប្រាក់​អស់​ប្រមាណ​១,២​ពាន់​លាន​ដុល្លារ​ ។​

Image may contain: one or more people and indoor

​យន្ដហោះ​ចម្បាំង​ជំនាន់​ទី​៥​ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក​ធុន​ F-35​ Lightning​ II​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ Aeronautics​ មាន​ចំនួន​៣​ស៊េរី​ គឺ​ F-35A​ តម្លៃ​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​១​គ្រឿង​ និង​ F-35B​ ព្រមទាំង​ F-35C​ តម្លៃ​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​ក្នុង​១​គ្រឿង​ ៕​

Loading...
Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.