ថ្ងៃ ចន្ទ ទី ២៧ ខែ កម្ភៈ ឆ្នាំ ២០១៧

រាជរដ្ឋាភិបាល​ទម្លាក់​លុយ​​ជិត១០ម៉ឺនដុល្លារ​ឲ្យ​ ACU ដើម្បីបោះពុម្ព​សៀវភៅ​ស្តីពីការអប់រំការប្រឆាំងអំពើពុករលួយ​

ប្រភពច្បាស់ការ​ណ៍​ពីអង្គភាពប្រឆាំងអំពើពុករលួយ​ (ACU)​​​ ដែល​មាន​ឯកឧត្តមបណ្ឌិត​ ឱម យ៉ិនទៀង ជាប្រធាន​បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ទម្លាក់លុយ​ជិត​១០ម៉ឺន​ដុល្លារអាមេរិកឲ្យ​ ACU ដើម្បី​បោះពុម្ពសៀវភៅ​សិស្ស​ និង​សៀវភៅ​គ្រូ ស្តីពីការ​អប់រំ​ការប្រឆាំងអំពើពុករលួយសម្រាប់​បឋមសិក្សាថ្នាក់ទី៤ ថ្នាក់ទី៥ និង​ថ្នាក់ទី៦។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចុះហត្ថលេខានៅលើអនុក្រឹត្យ​របស់រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មាន​ឯកឧត្តមបណ្ឌិត​ទេសរដ្ឋមន្ត្រី​​ អូន ព័ន្ធមុនីរ័ត្ន​ ជារដ្ឋមន្ត្រី​ ផ្ទេរឥណទាន​ថវិកាចំនួន​៣៦០លានរៀល​ ពីជំពូក៦៩​ (ចំណាយ​មិន​បានគ្រោងទុក) នៃខ្ទង់ចំណាយ​មិន​ទាន់បែងចែក​មក​ជំពូក​៦០ (ការទិញ​) ជូន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​ដើម្បី​បោះពុម្ពសៀវភៅសិស្ស​ និង​សៀវភៅគ្រូ ស្តីពីការ​អប់រំ​ការ​ប្រឆាំងអំពើ​ពុករលួយ​សម្រាប់​បឋមសិក្សា​​ថ្នាក់ទី៤​ ថ្នាក់ទី៥​ និង​ថ្នាក់ទី៦៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.