ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

អ្នកកាសែតម្នាក់​ដែលឋិត​ក្នុងក្របខ័ណ្ឌប៉ូលិស​ ទទួល​បាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនី​យ៍ឯក (ស័ក្តិ៥)

អ្នកសារព័ត៌មានម្នាក់​ដែលឋិត​ក្នុងក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុជា នៃក្រសួងមហាផ្ទៃ​ គឺលោក​វរសេនីយ៍​ អាត់ បូនី នាយនគរបាល​ជាន់ខ្ពស់​អត្តលេខ​៦៧៦០៥ ទទួល​បាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​ (ស័ក្តិ៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេ​ខ១១២៣អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាម​សំណើរបស់​សម្តេច​ក្រឡាហោម​​ ស​​​ ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

 

លោក អាត់​ បូនី ចាងហ្វាង​សារព័ត៌មាន​ The Phnom Penh Times គឺជាអគ្គលេខាធិការ​សហភាព​សហព័ន្ធអ្នក​សារ​ព័ត៌មាន​កម្ពុជា អាណត្តិទី១ (២០១៦-២០១៩) ដែល​មាន​ឯកឧតុ្តម​ ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ ជាប្រធាន​ ឬជាគណៈនាយក​។ បន្ទាប់ពីក្លាយជាប្រធាន​សហភាពសហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (សសសក) និង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃរួចមក​ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏ទទួលបាន​ការ​ដាក់​បញ្ចូល​ទៅក្នុងក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ចាត់​ឲ្យ​ទៅបម្រើការងារ​នៅអគ្គលេខាធិការដ្ឋានក្រសួង​មហាផ្ទៃ​ ដោយ​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃលេខ​៦០​១១ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.