ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

Toyota​ ប្រកាស​ប្រមូល​រថយន្ត​ម៉ូ​ដែល​ Lexus​ ជិត​៧​ម៉ឺន​គ្រឿង​យក​ចូល​រោងចក្រ​វិញ​ ដ្បិត​មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​សុវត្ថិភាព​

​ក្រុមហ៊ុន​ Toyota​ Motor​ Corp.​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ នឹង​ធ្វើការ​ប្រមូល​រថយន្ត​ម៉ូ​ដែល​ Lexus​ ចំនួន​ ៦៦​ ៨៣០​គ្រឿង​ ដែល​នាំ​ចូល​ទៅ​កាន់​ប្រទេស​ចិន​ ត្រឡប់​យក​មក​ចូល​រោងចក្រ​វិញ​ បន្ទាប់​ពី​អ្នកជំនាញ​ត្រួតពិនិត្យ​គុណភាព​របស់​ចិន​អះអាង​បញ្ជាក់​នា​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ រក​ឃើញ​ថា​ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​សុវត្ថិភាព​ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ Reuters​ ។​

Image may contain: outdoor

​រថយន្ត​ផលិត​ដោយ​ក្រុមហ៊ុន​ Toyota​ មាន​ម៉ូ​ដែល​ម៉ាក​ Lexus​ ដែល​នឹង​ត្រូវ​ប្រមូល​យក​មក​ចូល​រោងចក្រ​វិញ​នោះ​ គឺជា​ប្រភេទ​រថយន្ត​ផលិត​នៅ​ចន្លោះ​ខែមិថុនា​ ឆ្នាំ​២០១៤​ ដល់​ខែធ្នូ​ ឆ្នាំ​២០១៦​ ពីព្រោះ​វា​មាន​បញ្ហា​ Software​ បង្ក​ដំណើរការ​មិន​ប្រក្រតី​ ឈាន​ទៅ​នាំ​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ ។​

Image may contain: car and outdoor

​កាលពី​ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ Toyota​ ធ្លាប់​បាន​ប្រកាស​ប្រមូល​យក​រថយន្ត​ប្រមាណ​ចំនួន​ ៥,៨​លាន​គ្រឿង​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ បណ្តា​ប្រទេស​អឺរ៉ុប​ និង​ប្រទេស​ចិន​ ត្រឡប់​យក​មក​ចូល​រោងចក្រ​វិញ​ ពីព្រោះ​រថយន្ត​ទាំងនោះ​មាន​បញ្ហា​ពោង​សុវត្ថិភាព​ អាច​បង្ក​ការ​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ ៕​

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.