ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

មន្ត្រី​រិះគន់​ទៅ​លើ​ការ​តែងតាំង​តំណែង​នាយករង​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​ម្នាក់​

​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្តបាត់ដំបង​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​រិះគន់​ទៅ​លើ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តបាត់ដំបង​ដែលសមគំនិត​គ្នា​តែងតាំង​មន្ត្រី​មួយ​រូប​ គឺ​កញ្ញា​ រស់​ពៅ​ ធីតា​ អតីត​ជា​អនុប្រធាន​ការិយាល័យ​ ទៅ​ជា​នាយករង​រដ្ឋបាល​ខេត្តបាត់ដំបង​ ដោយ​រំលោភ​បំពាន​នីតិវិធី​នៃ​ឋានានុក្រម​របស់​មន្ត្រីរាជការ​(​ផ្លោះ​រំលង​ថ្នាក់​)​ ។​

​ក្រុម​មន្ត្រី​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​តែងតាំង​មុខ​តំណែង​របស់​កញ្ញា​ រស់​ពៅ​ ធីតា​ ពី​អនុប្រធាន​ការិយាល័យ​ ទៅ​ជា​នាយករង​រដ្ឋបាល​ខេត្តបាត់ដំបង​ដោយ​ផ្លោះ​រំលង​ថ្នាក់​នោះ​ (​ផ្លោះ​ពី​ប្រធាន​ការិយាល័យ​ នាយករង​ទីចាត់ការ​ និង​នាយក​ទីចាត់ការ​)​ ហើយ​ការ​តែងតាំង​របៀប​រំលោភ​បំពាន​ឋានានុក្រម​បែប​នេះ​ បាន​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​បាក់ទឹកចិត្ត​ក្នុង​ការ​បំពេញភារកិច្ច​ ។​

​ឯកឧត្តម​ ច័ន្ទ​ សុផល​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​អំពី​ការ​តែងតាំង​មុខ​តំណែង​កញ្ញា​ រស់​ពៅ​ ធីតា​ តាម​របៀប​ផ្លោះ​ថ្នាក់​ពី​អនុប្រធាន​ការិយាល័យ​ ទៅ​ជា​នាយករង​រដ្ឋបាល​ខេត្តបាត់ដំបង​ បង្ក​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ក្រុម​មន្ត្រីរាជការ​នោះ​បាន​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​ខេត្តបាត់ដំបង​បាន​សំណូមពរ​ចំពោះ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​ ទៅ​លើ​ករណី​តែងតាំង​មុខ​តំណែង​កញ្ញា​ រស់​ពៅ​ ធីតា​ មាន​ភាព​មិន​ប្រក្រតី​នោះ​ផង​ ដើម្បី​ឲ្យ​បុគ្គលិក​ មន្ត្រីរាជការ​សាលាខេត្ត​បាត់ដំបង​មាន​កម្លាំង​ទឹកចិត្ត​ក្នុង​ការ​បំពេញភារកិច្ច​ជូន​ប្រទេស​ជាតិ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.