ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

ឧត្តមសេនីយ៍ Prem Tinsulanonda នៅតែមានឥទ្ធិពលខ្លាំងក្នុងស្ថាប័នព្រះមហាក្សត្រថៃ

សារព័ត៌មាន Reuters បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ព្រះមហាក្សត្រថ្មីទី១០របស់ថៃ Maha Vajiralongkorn ព្រះជន្ម៦៤ព្រះវស្សា បានត្រាស់បង្គាប់តែងតាំងសមាសភាពក្រុមទីប្រឹក្សាព្រះមហាក្សត្រថ្មីចំនួន១១នាក់ ដែលក្នុងនោះមានសមាជិកថ្មីចំនួន៣នាក់ប៉ុណ្ណោះ និងចំនួន៨នាក់ទៀតសុទ្ធតែជាសមាសភាពចាស់ដដែល ខណៈលោកឧត្តមសេនីយ៍ Prem Tinsulanonda អាយុ៩៦ឆ្នាំនៅតែមានឥទ្ធិពលខ្លាំង ក្នុងឋានៈជាប្រធានក្រុមទីប្រឹក្សាព្រះមហាក្សត្រ ។

សមាសភាពទីប្រឹក្សាព្រះមហាក្សត្រថ្មីចំនួន៣នាក់ដែលទទួលបានការតែងតាំងនោះ គឺ ៖ លោកឧត្តមសេនីយ៍ Paiboon Koomchaya រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌,លោកឧត្តមសេនីយ៍ Dapong Ratanasuwan រដ្ឋមន្ដ្រីក្រសួងអប់រំ និងលោកឧត្តមសេនីយ៍ Teerachai Nakwanich អតីតជាមេបញ្ជាការកងទ័ពថៃ ។

លោកឧត្តមសេនីយ៍ Prem Tinsulanonda អាយុ៩៦ឆ្នាំ អតីតជាមេបញ្ជាការកងទ័ព និងអតីតជានាយករដ្ឋមន្ដ្រីថៃផង ដែលទទួលបានការតែងតាំងជាប្រធានក្រុមទីប្រឹក្សាព្រះមហាក្សត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺធ្លាប់ទទួលរងការរិះគន់ថា មានឥទ្ធិពលអំណាចខ្លាំងសម្បើមក្នុងស្ថាប័នព្រះមហាក្សត្រតាំងពីព្រះមហាក្សត្រ Bhumibol Adulyadej នៅមានព្រះជន្ម ។ លោកឧត្តមសេនីយ៍រូបនេះត្រូវបានគេចោទប្រកាន់ថា មានការពាក់ព័ន្ធយ៉ាងខ្លាំងក្នុងការប្រើប្រាស់ឥទ្ធិពលអំណាចរបស់ខ្លួនធ្វើរដ្ឋប្រហារទម្លាក់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ដ្រីថៃចេញពីតំណែងកាលពីអំឡុងឆ្នាំ២០០៦កន្លងទៅ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.