ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

នាវាចម្បាំងបំពាក់មីស៊ីលប្រយុទ្ធរបស់ឥណ្ឌា ក្រឡាប់ផ្អៀងសម្លាប់នាវិក២នាក់ និងរងរបួស១៥នាក់

សារព័ត៌មាន DNA របស់ឥណ្ឌាបានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ នាវាចម្បាំងបំពាក់មីស៊ីលដ៏ធំមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌាបានជួបនឹងបញ្ហាបច្ចេកទេស គឺក្រឡាប់ផ្អៀងទៅម្ខាងនៅកំពង់ផែទីក្រុង Mumbai បណ្ដាលឲ្យនាវិក២នាក់ស្លាប់បាត់បង់ជីវិត និង ១៥នាក់ទៀតរងរបួស ។

លោកកាពីទែន D K Sharma អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌា បានបញ្ជាក់ប្រាប់ឲ្យដឹងថា នាវាចម្បាំងបំពាក់មីស៊ីលមួយគ្រឿងឈ្មោះ INS Betwa ដែលមានទម្ងន់ ៣ ៨៥០តោន និងប្រវែង១២៦ម៉ែត្រ បានក្រឡាប់ផ្អៀងទៅម្ខាងក្នុងកម្រិតមុំ៩០ដឺក្រេ ខណៈកំពុងចូលចតនៅកំពង់ផែ Naval Dockyard ទីក្រុង Mumbai ។

នាវាចម្បាំងបំពាក់មីស៊ីលឈ្មោះ INS Betwa គឺជានាវាចម្បាំងប្រភេទ Brahmaputra របស់ប្រទេសឥណ្ឌា និងបានដាក់ឲ្យដំណើរការជាលើកដំបូងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៤ ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.