ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

បារាំង​បញ្ជា​ទិញ​យន្ដហោះ​ដឹកជញ្ជូន​សម្ភារៈ បរិក្ខារ​យោធា​២​គ្រឿង​ធុន C-130J-30 ពី​អាមេរិក​

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​យន្ដហោះ​ដ៏​ធំ និង​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ Lockheed Martin កំពុងដំណើរការ​ផលិត​យន្ដហោះ​ដឹក​សម្ភារៈ បរិក្ខារ​យោធា​ចំនួន​២​គ្រឿង​សម្រាប់​ផ្ដល់ជូន​ប្រទេស​បារាំង បន្ទាប់ពី​បារាំង​បាន​បញ្ជា​ទិញ​យន្ដហោះ​ធុន C-130J-30 នេះ​ពី​សហរដ្ឋអាមេរិក​រួច​មក​ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ចំនួន ១៣៣,៤​លាន​ដុល្លារ​អាមេរិក ។​

​យន្ដហោះ​ដឹក​សម្ភារៈ បរិក្ខារ​យោធា​ធុន C-130J-30 នេះ គឺជា​ការកែទម្រង់​ពី​ប្រភេទ​យន្ដហោះ​ធុន C-130J Super Hercules របស់​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​មាន​ភាពប្រសើរ​ជាង​មុន​សម្រាប់​បម្រើ​តម្រូវការ​លើ​វិស័យ​យោធា ។​

​ក្រុមហ៊ុន Lockheed Martin មាន​គម្រោង​ធ្វើ​ទំនើបកម្ម និង​ផលិត​យន្ដហោះ​ដឹកជញ្ជូន​សម្ភារៈ បរិក្ខារ​យោធា​ធុន C-130J Super Hercules នេះ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​រហូតដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹងត្រូវ​បញ្ចប់​គម្រោង​នៅ​ខែសីហា ឆ្នាំ​២០២៦​ខាងមុខ ក្នុងនោះ​មាន​ប្រទេស​បារាំង​បាន​បញ្ជា​ទិញ​ចំនួន​២​គ្រឿង​រួចហើយ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.