ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ដែល​ចូលនិវត្តន៍ នឹងត្រូវ​តែងតាំង​ជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​

​សារព័ត៌មាន Washington Post បាន​ផ្សព្វផ្សាយ​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹងថា លោក Donald Trump ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​នោះបាន​ប្រកាសថា នឹង​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍ James Mattis ជា​អតីត​នាយទាហាន​កង​ម៉ា​រី​ន​ចូលនិវត្តន៍​ម្នាក់​ឲ្យ​ធ្វើជា​រដ្ឋមន្ដ្រី​ការពារជាតិ​សហរដ្ឋអាមេរិក នៅពេល​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផ្លូវការ ។​

​លោក​ឧ​ត្ត​មនា​វី James Mattis ជា​នាយទាហាន​អតីត​បម្រើ​ការងារ​ក្នុង​កង​ម៉ា​រី​ន​អាមេរិក និង​ជា​មេបញ្ជាការ​ទាហាន​មួយរូប​ផង មាន​អាយុ​៦៦​ឆ្នាំ និង​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ​២០១៣ ។ លោក​ឧ​ត្ត​មនា​វី James Mattis ធ្លាប់បាន​ចូលប្រឡូក​នៅ​សមរភូមិ​យ៉ាងច្រើន ដូចជា សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស (Persian Gulf War) សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ …​។​ល​។​

​ក្នុងករណី​សភា​សហរដ្ឋអាមេរិក​អនុម័ត​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​លោក James Mattis ជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​នោះ គឺជា​ប្រវត្តិសាស្ដ្រ​ដំបូង​ហើយ ដែល​ទាហាន​ចូលនិវត្តន៍​អស់​រយៈពេល​ជិត​៤​ឆ្នាំ ទទួលបាន​ការតែងតាំង​ជា​រដ្ឋមន្ដ្រី​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.