ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៧

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​មនសិការ​ទាំងអស់​ ដើម្បី​ទទួល​បាន​សេរីភាព​វិញ​

​ពី​ប្រទេស​ន័​រវេ​ស៍​ នៅ​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​(CWC)​ ដែល​មាន​លោក​ ម៉ែ​ន​ ណាត​ ជា​ប្រធាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់​ពី​មានការ​លើកលែងទោស​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ស្របគ្នា​ថា​ «​ ជា​ការ​បោះ​ជំហាន​ទៅ​រក​ឯកភាព​ជាតិ​ និង​សម្រាល​ភាព​តានតឹង​នយោបាយ​ »​ ។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​ធ្វើការ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់​នានា​ និង​ដោះ​លែង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)១​រូប​ មេឃុំ​គណបក្សប្រឆាំង​ខេត្តកំពង់ចាម​ សកម្មជន​ដីធ្លី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ សកម្មជន​គណបក្ស​នយោបាយ​ឆាំង​ និង​អ្នកទោស​មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ​ ដោយ​គ្មាន​លក្ខខណ្ឌ​ ដើម្បី​វិល​មក​រក​ការ​គោរព​សិទ្ធិ​មនុស្ស​ ពង្រឹង​នីតិរដ្ឋ​ និង​ជួសជុល​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​ ដែល​ជា​មុខ​មាត់ធំ​របស់​រាជរដ្ឋាភិបាល​ ព្រមទាំង​បញ្ជាក់​អំពី​ «​ ការ​ឯកភាព​ផ្ទៃក្នុង​របស់​កម្ពុជា​ »​ ។​

​ជាមួយ​គ្នា​នេះ​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​សង្កត់ធ្ងន់​ដែរ​ថា​ ករណី​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​ រាជរដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​ ជៀសវាង​នូវ​លក្ខខណ្ឌ​ដោះ​ដូរ​នានា​ខាង​នយោបាយ​ទៅ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដែល​អាច​នាំ​មក​នូវ​ភាព​សៅហ្មង​សម្រាប់​ជាតិ​ នាំ​ឲ្យ​មានការ​ថ្កោលទោស​ អាច​ខូចខាត​ប្រយោជន៍​ជាតិ​ និង​មិន​ឆ្លើយ​តប​ជំហរ​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង​ដែល​ថា​ «​ ជា​ការ​ឈាន​ទៅ​រក​គោលដៅ​នៃ​ឯកភាព​ជាតិ​ »​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.