ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

រាជទាយាទ​ Maha​ Vajiralongkorn​ បាន​យាង​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ទី​១០​របស់​ថៃ​

​កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ រាជទាយាទ​ Maha​ Vajiralongkorn​ ព្រះ​ជន្ម​៦៤​ព្រះ​វស្សា​ បាន​យាង​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ទី​១០​នៃ​ព្រះរាជាណាចក្រ​ថៃ​ហើយ​ បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ Bhumibol​ Adulyadej​ ជា​ព្រះមហាក្សត្រ​ទី​៩​របស់​ថៃ​ បាន​សោយ​ទិវង្គត​ នា​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ។​

​ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ ត្រូវ​បាន​ព្រះមហាក្សត្រ​ Bhumibol​ Adulyadej​ ជា​ព្រះ​បិតា​ ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​ជា​រាជទាយាទ​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​១៩៧២​ ពោល​គឺ​តាំងពី​មាន​ព្រះ​ជន្ម​២០​ព្រះ​វស្សា​មក​ម្ល៉េះ​ ។​

​ចាប់តាំងពី​ឆ្នាំ​១៩៧៧​មក​ ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ ជា​រាជទាយាទ​ស្តេច​ថៃ​អង្គ​នេះ​ធ្លាប់​មាន​មហេសី​ចំនួន​៣​រួច​មក​ហើយ​ ដែល​លែងលះ​គ្នា​ជា​បន្តបន្ទាប់​ គឺ​ ៖​ ១-Soamsawali​ Kitiyakara​ (​អភិសេក​ឆ្នាំ​១៩៧៧​ និង​លែងលះ​គ្នា​ឆ្នាំ​១៩៩១)​ ២-Yuvadhida​ Polpraserth​ (​អភិសេក​ឆ្នាំ​១៩៩៤​ និង​លែងលះ​គ្នា​ឆ្នាំ​១៩៩៦)​ ៣-Srirasmi​ Suvadee​ (​អភិសេក​ឆ្នាំ​២០០១​ និង​លែងលះ​គ្នា​ឆ្នាំ​២០១៤)​ និង​មហេសី​បច្ចុប្បន្ន​ជា​មហេសី​ទី​៤​ ឈ្មោះ​ Suthida​ Vajiralongkorn​ Aka​ Nui​ ។​

​កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ គេហទំព័រ​ Bild​ របស់​អា​ល្លឺ​ម៉​ង់​ បាន​ផ្សព្វផ្សាយ​ដោយ​បង្ហាញ​នូវ​រូបថត​រាជទាយាទ​ស្តេច​ថៃ​ Maha​ Vajiralongkorn​ ដែល​បាន​ទិញ​ភូមិ​គ្រឹះ​មួយ​កន្លែង​នៅ​ទីក្រុង​ Lake​ Sternberg​ ប្រទេស​អា​ល្លឺ​ម៉​ង់​ មាន​តម្លៃ​ប្រមាណ​ជាង​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មហេសី​ក្រោយ​របស់​ព្រះ​អង្គ​ឈ្មោះ​ Suthida​ Vajiralongkorn​ Aka​ Nui​ ដោយ​ "​លេងខ្លួន​"​ ជាមួយនឹង​អាវយឺត​ពណ៌​ស​មិន​ជិត​ខ្លួន​ បញ្ចេញ​ក្បាលពោះ​ និង​ស្នាម​សាក់​រូប​ ធ្វើ​ឲ្យ​តារា​សុំ​ខ្មាស​ នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ Munich​ មុន​ពេល​យាង​ឡើង​យន្តហោះ​ អម​ដោយ​កង​អង្គរក្ស​ប្រមាណ​៣០​នាក់​ បង្ក​ឲ្យ​មានការ​រិះគន់​ព្រោងព្រាត​ ដោយ​គេហទំព័រ​របស់​អា​ល្លឺ​ម៉​ង់​នេះ​បាន​សរសេរ​ថា​ « ​អាច​មិនយូរ​ទេ​ ព្រះ​អង្គ​មាន​លទ្ធភាព​ទិញ​អាវ​ពាក់​ហើយ​ !​ »​ ។​

​យោង​តាម​ទស្សនាវដ្តី​ Forbes​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ ព្រះមហាក្សត្រ​ថៃ​ Bhumibol​ Adulyadej​ កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ និង​ត្រូវជា​ព្រះ​បិតា​របស់​ព្រះរាជ​ទាយាទ​ Maha​ Vajiralongkorn​ មានទ្រព្យ​សម្បត្តិ​ចំនួន​ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.