ថ្ងៃ សុក្រ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ ដែល​បិទ​បញ្ជី​ដោយ​ គ​.​ជ​.​ប​ មាន​ចំនួន​៧​ ៨៧៣​ ១៩៤​នាក់​

​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ ដែល​បាន​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ប្រកាស​ឲ្យ​ដឹង​តាម​លិខិត​លេខ​១២៥/១៦​ គ​.​ជ​.​ប​/​អគ្គ​.​ប្រ​.​ក​.​ព​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​ គឺ​មាន​ចំនួន​៧​ ៨៧៣​ ១៩៤​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៤​ ២១៣​ ៤២៧​នាក់​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ នៅ​ត្រង់​ថា​ យោង​តាម​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ ដែល​កំណត់​ដោយ​ គ​.​ជ​.​ប​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នោះ​ មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹម​ចំនួន​៧​ ៨៣២​ ៧២១​នាក់​ ប៉ុន្តែ​នៅ​ពេល​ដែល​ គ​.​ជ​.​ប​ ពន្យារពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​កើនឡើង​ថែម​ ៤០​ ៤៧៣​នាក់​ទៀត​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​កើនឡើង​រហូត​ ៩​ ២០៨​នាក់​ឯណោះ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ប្រសិនបើ​ គ​.​ជ​.​ប​ ពន្យារពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹម​មួ​យស​ប្តា​ហ៍​ទៀត​ គឺ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាច​នឹង​កើនឡើង​ច្រើន​ជាង​នេះ​ ពីព្រោះ​អ្នកមាន​បំណង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​ចំនួន​អាច​មានធុរៈ​រវល់​ផ្សេងៗ​ ទើប​មិន​អាច​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​តាម​កាលបរិច្ឆេទ​កំណត់​របស់​ គ​.​ជ​.​ប​ កន្លង​មក​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.