ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៧

អា​មេ​រិ​ក​គ្រោង​លក់​មី​ស៊ី​ល​ប្រយុទ្ធ​ទៅ​ឲ្យ​ប៉ូ​ឡូញ​ ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​២០០​លាន​ដុល្លារ​

​សហរដ្ឋអាមេរិក​បាន​ប្រកាស​សម្រេច​លក់​មី​ស៊ី​ល​ប្រយុទ្ធ​ធុន​ JASSM-ER​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ ទៅ​ឲ្យ​ប្រទេស​ប៉ូ​ឡូញ​ដែល​ជា​សមាជិក​របស់​អង្គការ​ NATO​ សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​២០០​លានដុល្លារ​អា​មេ​រិ​ក​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​គេហទំព័រ​ Defensetech​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ។​

​មី​ស៊ី​ល​ប្រយុទ្ធ​ធុន​ JASSM-ER​ (Cruise​ Missile)​ អាច​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​ក្នុង​រយៈ​ចម្ងាយ​ប្រសិទ្ធភាព​ប្រតិបត្តិការ​ជិត​៤០០​គីឡូម៉ែត្រ​ និង​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ ។

​មាន​បណ្តា​ប្រទេស​ចំនួន​២​ហើយ​ដែល​ធ្លាប់​បាន​ប្រើប្រាស់​មី​ស៊ី​ល​ប្រយុទ្ធ​ធុន​ JASSM-ER​ របស់​អា​មេ​រិ​ក​នោះ​ គឺ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​ហ្វាំ​ង​ឡង់​ រីឯ​ប៉ូ​ឡូញ​គឺជា​ប្រទេស​ទី​៣​ដែល​នឹង​ត្រូវ​ប្រើប្រាស់​មី​ស៊ី​ល​ប្រយុទ្ធ​ធុន​ JASSM-ER​ នេះ​ដែរ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.