ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

សែន​អាសូរ​ !​ សាលាឃុំ​ជុំ​គ្រៀល​ជា​ផ្ទះ​បុរាណ​ទ្រុឌទ្រោម​នា​សម័យ​អភិវឌ្ឍ​គ្រប់​វិស័យ​ និង​អច្ឆរិយៈ​

​មាន​ចម្ងាយ​ប្រមាណ​តែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​កំពត​ ប៉ុន្តែ​ទីតាំង​សាលាឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ មួយ​នេះ​ ហាក់​មាន​សភាព​រខេករខាក​ខ្លាំង​មែនទែន​ ដោយសារ​ជា​ផ្ទះ​បុរាណ​ដ៏​ចំណាស់​ទ្រុឌទ្រោម​ មិន​ស័ក្តិសម​ទៅ​នឹង​សម័យ​អភិវឌ្ឍ​គ្រប់​វិស័យ​ និង​អច្ឆរិយៈ​ ដែល​គេ​តែង​អួត​ក្តែ​ងៗ​នោះ​ឡើយ​ ។​

​ឃើញ​ស្ថានភាព​ទីតាំង​សាលាឃុំ​ជុំ​គ្រៀល​បែប​នេះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចោទសួរ​ជា​សំណួរ​ថា​ តើ​ការ​រក្សា​ទុក​ឯកសារ​លិខិត​ស្នាម​ផ្សេងៗ​របស់​សាលាឃុំ​ទាំងមូល​ ដែល​ជា​រដ្ឋបាល​មូលដ្ឋាន​ដ៏​សំខាន់​នោះ​តាម​របៀប​ណា​ទៅ​ ?​ ចុះបើ​ថ្ងៃ​ណាមួយ​ជា​អកុសល​ មាន​ខ្យល់​បក់​បោក​ខ្លាំង​ បង្ក​ឲ្យ​ផ្ទះ​បុរាណ​ទ្រុឌទ្រោម​នេះ​ដួល​រលំ​ សង្កត់​លើ​មន្ត្រីឃុំ​ និង​ប្រជាពលរដ្ឋ​ តើ​នរណា​ទទួលខុសត្រូវ​ ?

​សូម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តកំពត​ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ទឹកឈូ​ មេត្តា​ម្នីម្នា​ចាប់អារម្មណ៍​ និង​ជួយ​អភិវឌ្ឍ​ដល់ទី​តាំង​សាលាឃុំ​ជុំ​គ្រៀល​ដ៏​រខេករខាក​នោះ​ផង​ ឬ​ក៏​មាន​បំណង​ចង់​រក្សា​ទុក​សាលាឃុំ​ជុំ​គ្រៀល​ជា​ «​ សាលាឃុំ​បុរាណ​ »​ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.