ថ្ងៃ សុក្រ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

យួនសម្រុកទិញបន្លែ ផ្លែឈើពីថៃ និងចិនវិញ ជំនួសផលិតផលក្នុងស្រុកដែលផ្ទុកសារធាតុគីមីច្រើនពេក

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន​បានផ្សព្វផ្សាយ​នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះឲ្យដឹងថា ប្រទេសវៀតណាមបាន​ចំណាយប្រាក់ជាង​៥០០លានដុល្លារអាមេរិក​ ដើម្បីនាំចូល​បន្លែ ផ្លែឈើពីបរទេសមកវិញ​ ជាពិសេស​ពីប្រទេសថៃ​ និង​ប្រទេសចិន​ ក្នុងរយៈពេល០៨​ខែនៃឆ្នាំ២០១៦ ជំនួសឲ្យ​ផលិតផល​ក្នុង​ស្រុក​ដែល​ប្រជាជនភាគច្រើន​អស់ជំនឿទុកចិត្ត​ ដ្បិតមាន​ផ្ទុក​សារធាតុគីមី​ច្រើនហួសកម្រិត។

ស្ថិតិពាណិជ្ជកម្មវៀតណាមបាន​បង្ហាញថា នៅអំឡុងខែមករាមកដល់ខែសីហា ឆ្នាំ២០១៦ ប្រទេសវៀតណាម​ ទទួលបាន​ចំណូល​ពីការនាំចេញ​បន្លែ ផ្លែឈើរបស់ខ្លួនទៅកាន់​ទីផ្សារអន្តរជាតិ​ចំនួនប្រមាណ​ជាង១ ០០០ លានដុល្លារអាមេរិក ខណៈប្រទេសនេះបាន​ចំណាយ​ទឹកប្រាក់​ចំនួនប្រមាណ​៥២៩លានដុល្លារអាមេរិក​ ដើម្បីទិញ​បន្លែ​ ផ្លែឈើពីបរទេស​មកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុកវិញ ពោលគឺមានអត្រាកើនឡើង​រហូតដល់ជិត៣៧% បើប្រៀបធៀបទៅនឹង​រយៈពេលដូចគ្នានាឆ្នាំ២០១៥កន្លងទៅ​។

ប្រទេសវៀតណាមបាននាំចូលបន្លែ ផ្លែឈើពីបណ្តាប្រទេស​ក្នុងតំបន់អាស៊ីចំនួន១២ប្រទេស​ធំៗ​ ដែលក្នុងនោះ​ប្រទេសថៃឈរលំដាប់ថ្នាក់លេខរៀងទី១ ស្មើនឹងទំហំទឹកប្រាក់​ចំនួន​២១៨,៨លានដុល្លារអាមេរិក​ និង​ប្រទេសចិន​ឈរលំដាប់ថ្នាក់លេខរៀងទី២ ស្មើនឹងទំហំទឹកប្រាក់​ចំនួន​១២៥,២លានដុល្លារអាមេរិក៕

 

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.