ថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០១៧

អង្ករយួនជិត២ ០០០តោន ត្រូវបានអាមេរិករកឃើញមានប្រើសារធាតុគីមីហួសកម្រិតកំណត់

គេហទំព័រសារព័ត៌មាន VNEXPRESS បានផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលការសម្រេចដូច្នេះកើតឡើងក្រោយពីរដ្ឋបាលអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានពិនិត្យរកឃើញថា អង្ករវៀតណាមមានប្រើប្រាស់សារធាតុគីមីហួសកម្រិតកំណត់ចំនួន៨ប្រភេទ ជាពិសេសបរិមាណសារធាតុថ្នាំសម្លាប់សត្វល្អិតនៅក្នុងអង្ករបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ។

សមាគមចំណីអាហាររបស់វៀតណាមបានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកដែលបញ្ជាទិញអង្ករពីប្រទេសវៀតណាម បានសម្រេចច្រានចោលការបញ្ជាទិញអង្ករវៀតណាមចំនួន៩៤កុងតឺន័រ ស្មើនឹងប្រមាណ១ ៧០០តោន ។

យោងតាមទិន្នន័យរបស់អាជ្ញាធរគយវៀតណាមបានបង្ហាញឲ្យដឹងថា រយៈពេល០៨ខែក្នុងឆ្នាំ២០១៦នេះ វៀតណាមបាននាំចេញអង្ករចំនួន២២ ០៨៤តោនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ៕

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.