ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៧

អតីតតារាខ្មែរ២នាក់ មានភ័ព្វសំណាងទទួលបានស្វាមីជាឧកញ៉ាល្បីឈ្មោះនៅកម្ពុជា

​ប្រភព​ពី​អ្នកសិល្បៈ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ លោកស្រី​ លី​ យ៉ា​ណា​ គឺជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ និង​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​២​នៃ​កម្មវិធី​ប្រឡង​ Super​ Models​ របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ កាលពី​អំឡុង​ឆ្នាំ​២០១១​ ។​

​បច្ចុប្បន្ន​ លោកស្រី​ លី​ យ៉ា​ណា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺជា​ភរិយា​របស់​លោក​ឧកញ៉ា​ ហុង​ ពី​វ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ ពិភព​ថ្មី​ ដ៏​ល្បីឈ្មោះ​ ហើយ​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​មាន​អាយុ​ជាង​១​ឆ្នាំ​ ខណៈ​គេ​មិន​បានដឹង​ថា​ លោក​ឧកញ៉ា​ ហុង​ ពី​វ​ និង​លោកស្រី​ លី​ យ៉ា​ណា​ បាន​រៀប​អា​ពិពាហ៍​ពិពាហ៍​តាំងពី​ពេល​ណា​នោះ​ទេ​ ។​

​ដោយឡែក​ លោកស្រី​ ម៉ៅ​ ចំណាន​ ហៅ​ ស្រី​តូច​ ចំណាន​ គឺជា​អតីត​តារាចម្រៀង​ម្នាក់​ និង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ អគ្គនាយក​ក្រុមហ៊ុន​ Royal​ Group​ និង​កាន់កាប់​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ ដូច​ជា​ ទូរស័ព្ទ​ចល័ត​ Mobitel​ 012​ ,​ ទូរទស្សន៍​ CTN​ ,​ ទូរទស្សន៍​ CNC,​ ទូរទស្សន៍​ MyTV​ ,​ សេវា​ Internet​ EZECOM…​ ព្រមទាំង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដ៏​ល្បីឈ្មោះ​ កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បន្ទាប់​ពី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ ទទួល​បាន​ចំណងដៃ​ស្នេហា​កូនប្រុស​-​ស្រី​ចំនួន​៤​នាក់​ ។​

​លោក​ គិត​ ម៉េ​ង​ ដែល​គេ​ស្គាល់​ដំបូង​ថា​ ជានា​យក​ក្រុមហ៊ុន​ Royal​ Group​ បន្តវេន​ពី​បង​ប្រស​របស់​លោក​ឈ្មោះ​ គិត​ សុ​ផា​ន់​ នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣៩៦/១៧​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​១៩៩៦​ ។​

​រីឯ​លោក​ ហុង​ ពី​វ​ នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​បុរី​ ពិភព​ថ្មី​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០២/៣២៦​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០២​ ៕​

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.