ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

អ្នកជំនួញ​ខ្មែរ​២​នាក់​ ​ដែល​អាច​ទាក់ទាញ​សេដ្ឋី​យួន​ឲ្យ​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ មាន​ទំហំ​ទឹកប្រាក់​លាន​ដុល្លារ​អា​មេ​រិ​ក​

​យោង​តាម​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ មាន​អ្នកជំនួញ​ខ្មែរ​២​នាក់​ដែល​អាច​ទាក់ទាញ​ក្រុម​អ្នកជំនួញ​ជនជាតិ​វៀតណាម​ឲ្យ​មក​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​កម្រិត​លាន​ដុល្លារ​អា​មេ​រិ​ក​ គឺ​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ត្រូវជា​កូនស្រី​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​កំពុង​កាន់កាប់​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ដៃ​ និង​ឯកឧត្តម​ ឧកញ៉ា​ រ័​ត្ន​ សុ​ខន​ អភិបាល​ក្រុមហ៊ុន​ General​ Energy​ Group​ Co.,​ Ltd.​ និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

 

 

១-​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អគ្គ​នាយិកា​ក្រុមហ៊ុន​ទូរទស្សន៍​-​វិទ្យុ​បាយ័ន​ និង​សារព័ត៌មាន​ កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​ ត្រូវជា​កូនស្រី​ច្បង​របស់​បុរស​ខ្លាំង​ គឺជា​អភិបាល​ក្រុមហ៊ុន​អា​លុយ​មី​ណា​ (​ខេ​ម​បូ​ឌា​-​វៀតណាម​)​ និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ «Alumina​ (Cambodia-Vietnam)​ Co.,​ Ltd.»ជាមួយ​លោកស្រី​ឧកញ៉ា​ ឡាវ​ សុខ​ហ៊ុយ​ ដែល​ជា​ក្រុម​គ្រួសារ​សាច់ញាតិ​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ភរិយា​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​ក្រុមហ៊ុន​ Alumina​ (Cabmbodia-Vietnam)​ Co.,​ Ltd.​ មាន​ដើមទុន​បញ្ជី​ពាណិ្ជ​កម្មនា​ខែធ្នូ​ ឆ្នាំ​២០០៩​ ចំនួន​៨០.០០០​លាន​រៀល​ (​ប្រមាណ​ជិត​២០​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដោយ​មាន​លោក​ Tran​ Xuan​ Hoa​ ជនជាតិ​វៀតណាម​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ ,​ លោក​ Nguyen​ Thanh​ Tung​ ជនជាតិ​វៀតណាម​,​ លោក​ Nguyen​ Ngoc​ Lan​ ជនជាតិ​វៀតណាម​ និង​លោក​ Tran​ Thanh​ Van​ ជនជាតិ​វៀតណាម​ ជា​អភិបាល​ក្រុមហ៊ុន​ ។​

 

 

 

 

 

២-​ឯកឧត្តម​ ឧកញ៉ា​ រ័​ត្ន​ សុ​ខន​ អ្នក​ទំនួញ​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នកជំនួញ​ជនជាតិ​វៀតណាម​នោះ​ គឺជា​អភិបាល​ក្រុមហ៊ុន​ ជេ​នេ​រ៉​ល​ អេ​នើ​ជី​ គ្រុប​ និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ «General​ Energy​ Group​ Co.​ Ltd.»​ ដោយ​កាន់កាប់​ភាគហ៊ុន​ចំនួន​២០០​ភាគហ៊ុន​ ។​

​ក្រុមហ៊ុន​ General​ Energy​ Group​ Co.,​ Ltd.​ មាន​ដើមទុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នា​ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ចំនួន​២០.០០០​លាន​រៀល​ (​ប្រមាណ​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ )​ ដោយ​មាន​លោក​ Nguyen​ Thanh​ Hoang​ ជនជាតិ​វៀតណាម​ (​កាន់កាប់​ភាគហ៊ុន​ចំនួន​៤០០​ភាគហ៊ុន​)​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ និង​លោក​ Pham​ Dinh​ Nguyen​ ជនជាតិ​វៀតណាម​ (​កាន់កាប់​ភាគហ៊ុន​ចំនួន​២០០​ភាគហ៊ុន​)​ លោក​ Phan​ Van​ Phong​ ជនជាតិ​វៀតណាម​ (​កាន់កាប់​ភាគហ៊ុន​ចំនួន​២០០​ភាគហ៊ុន​)​ ជា​អភិបាល​ក្រុមហ៊ុន​ ។​

​លោក​ រ័​ត្ន​ សុ​ខន​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៤/០៣៥​ ចុះ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០០៤​ និង​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/៩៧៥​ ចុះ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៣​ ៕​ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.