ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

ក្រុមហ៊ុន​ឯកជន​មួយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រុករក​រ៉ែ​ និង​វត្ថុ​មាន​តម្លៃ​នៅ​ឋាន​ព្រះ​ចន្ទ​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ យោង​តាម​សំណើ​របស់​ក្រុមហ៊ុន​ Moon​ Express​ ក្នុង​បេសកកម្ម​មួយ​ឈ្មោះ​ Moon​ Express​ ´​ s​ MX-1E​ កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ​ និង​តាម​ការ​ពិនិត្យ​រួចរាល់​របស់​សហព័ន្ធ​រដ្ឋបាល​អាកាសចរណ៍​ និង​ពាណិជ្ជកម្ម​ដឹក​ជញ្ជូន​អវកាស​អា​មេ​រិ​ក​ (FAA)​ នោះ​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សម្រេច​អនុញ្ញាត​យល់ព្រម​ជា​លើក​ដំបូង​ឲ្យ​ក្រុមហ៊ុន​ Moon​ Express​ បាញ់​បង្ហោះ​យានអវកាស​ធ្វើ​ដំណើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ ដើម្បី​ស្វែង​រុករក​រ៉ែ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​ ។​

​សេចក្តីថ្លែងការណ៍​របស់​ FAA​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បេសកកម្ម​របស់​ក្រុមហ៊ុន​ Moon​ Express​ នៅ​ឋាន​ព្រះ​ចន្ទ​ខាងលើ​នេះ​ មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ និង​សុខភាព​សាធារណៈ​,​ សុវត្ថិភាព​នៃ​ទ្រព្យសម្បត្តិ​,​ នយោបាយ​ ឬ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​ ឬ​កាតព្វកិច្ច​ជា​លក្ខណៈ​អន្តរជាតិ​នានា​របស់​អា​មេ​រិ​ក​ឡើយ​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ នា​រយៈពេល​កន្លង​មក​ ក្រៅពី​ស្ថាប័នរដ្ឋ​ និង​អង្គការ​ NASA​ សហរដ្ឋអាមេរិក​ មិន​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​ឋាន​ព្រះ​ចន្ទ​នោះ​ទេ​ ។​ ដូច្នេះ​ ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ Moon​ Express​ បង្ហោះ​យានអវកាស​ទៅ​ចុះ​ចត​នៅ​ឋាន​ព្រះ​ចន្ទ​ ដើម្បី​រុករក​រ៉ែ​ និង​វត្ថុ​មាន​តម្លៃ​នេះ​ គឺជា​រឿង​ប្រវត្តិសាស្ត្រ​ដំបូង​ហើយ​សម្រាប់​សហរដ្ឋអាមេរិក​ ។​

​ក្រុមហ៊ុន​ Moon​ Express​ ឬ​ MoonEx​ គឺជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​សហរដ្ឋអាមេរិក​ មាន​ទីស្នាក់ការ​ធំ​នៅ​រដ្ឋ​ Florida​ សហរដ្ឋអាមេរិក​ ៕​

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.