ថ្ងៃ អង្គារ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧

Toyota​ ប្រមូល​រថយន្ត​ជាង​១​លាន​គ្រឿង​ចូល​ឃ្លាំង​វិញ​ ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព​

​ក្រុមហ៊ុន​ Toyota​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​បាន​និង​កំពុង​ប្រមូល​រថយន្ត​ប្រភេទ​ Hybrid​ ចំនួន​១,៤៣​លាន​គ្រឿង​ចូល​ឃ្លាំង​វិញ​ នៅ​ទូ​ទាំង​ពិភពលោក​ ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព​នៃ​រថយន្ត​ទាំងនោះ​អាច​ផ្ទុះ​បែក​ បង្ក​រង​របួស​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​ ។​

​រថយន្ត​ប្រភេទ​ Hybrid​ ដែល​ត្រូវ​ប្រមូល​ចូល​ឃ្លាំង​វិញ​ដើម្បី​ពិនិត្យ​បច្ចេកទេស​ពោង​សុវត្ថិភាព​នោះ​ គឺ​មាន​រថយន្ត​ម៉ាក​ Lexus​ CT200h​ និង​ Prius​ ផលិត​នៅ​ឆ្នាំ​២០១០-២០១២​ ចំនួន​១,៤៣​លាន​គ្រឿង​នៅ​ទូ​ទាំង​ពិភពលោក​ ។​

​លោក​ Victor​ Vanov​ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ Toyota​ បាន​និយាយ​ឲ្យ​ដឹង​ថា​ រថយន្ត​ចំនួន​៤៨២.០០០​គ្រឿង​ នៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ប្រមូល​ចូល​ឃ្លាំង​វិញ​ ៕​

 

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.