ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

យួន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ Boeing​ របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​១០០​គ្រឿង​ តម្លៃ​ជាង​១១​ពាន់​លាន​ដុល្លារ​

​សារព័ត៌មាន​ Reuters​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្របគ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Barack​ Obama​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ប្រទេស​វៀតណាម​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដ៏​ធំ​មួយ​ឈ្មោះ​ VietJet​ Air​ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing​ 737​ Max​ 200​ ចំនួន​១០០​គ្រឿង​ ពី​ក្រុមហ៊ុន​ Boeing​ របស់​សហរដ្ឋអាមេរិក​ ក្នុង​តម្លៃ​សរុប​ចំនួន​ ១១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដំណើរការ​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing​ ចំនួន​១០០​គ្រឿង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack​ Obama​ និង​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ Tran​ Dai​ Quang​ រវាង​លោក​ Ray​ Corner​ អគ្គនាយក​ក្រុមហ៊ុន​ Boeing​ Commercial​ Airplanes​ និង​លោកស្រី​ Nguyen​ Thi​ Phuong​ Thao​ អគ្គ​នាយិកា​ក្រុមហ៊ុន​ VietJet​ Air​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.