ថ្ងៃ ពុធ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧

ក្រុមហ៊ុន​ Facebook​ ឈ្នះក្តី​ដណ្តើម​បាន​ម៉ាក​ពាណិជ្ជកម្ម​ “Trademark”​ នៅ​ក្នុង​ប្រទេស​ចិន​

​សារព័ត៌មាន​ Xinhua​ របស់​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Facebook​ ត្រូវ​បាន​តុលាការក្រុង​ប៉េ​កាំ​ង​កាត់ក្តី​ឲ្យ​ឈ្នះ​ទៅ​លើ​ក្រុមហ៊ុន​ Zhongshan​ Pearl​ River​ ក្នុង​រឿង​ដណ្តើម​ម៉ាក​ពាណិជ្ជកម្ម​ "Trademark"​ ដោយ​តុលាការ​យល់​ឃើញ​ថា​ ក្រុមហ៊ុន​ចិន​ឈ្មោះ​ Zhongshan​ Pearl​ River​ បាន​រំលោភ​លើ​គោលការណ៍​ពាណិជ្ជកម្ម​ ដ្បិត​មាន​បំណង​ធ្វើ​ឲ្យ​ដូច​គ្នា​ និង​ចម្លង​ម៉ាក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ល្បី​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុមហ៊ុន​ Facebook​ ដែល​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ ត្រូវ​បាន​អាជ្ញាធរ​ចិន​ផ្អាក​មិន​ឲ្យ​ដំណើរការ​មួយ​រយៈ​ ទើបតែ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​បើក​ទូលាយ​ឲ្យ​មានការ​ប្រើប្រាស់​ជា​ធម្មតា​ឡើង​វិញ​ ខណៈ​នា​ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្រុមហ៊ុន​ចិន​ឈ្មោះ​ Zhongshan​ Pearl​ River​ បាន​ព្យាយាម​ចុះ​ឈ្មោះ​ម៉ាក​ពាណិជ្ជកម្ម​ដូច​គ្នា​ទៅ​នឹង​ក្រុមហ៊ុន​ Facebook​ ទើប​បង្ក​ឲ្យ​មានការ​ប្តឹងផ្តល់​គ្នា​នៅ​ស្ថាប័ន​តុលាការក្រុង​ប៉េ​កាំ​ង​ ៕​

Trademark

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.