ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ចំណូល​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត​ឆ្នាំ​២០១៥​ បាន​ជាង​៦០​លាន​ដុល្លារ​ ច្រើន​ជាង​ឆ្នាំ​២០១៤​ចំនួន​១,២០​ភាគរយ​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លេខ​០៥/១៦​រប​.​សប​ក​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​ របស់​អាជ្ញាធរ​អប្សរា​ បាន​ឲ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ខេត្តសៀមរាប​ នា​ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​ចំនួន​២.១០០.០១៨​នាក់​ និង​ទទួល​បាន​ចំណូល​ដុល​សរុប​ចំនួន​៦០.០៥៣.៧០០​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ឆ្នាំ​២០១៥​ មានការ​កើនឡើង​ចំនួន​១,២០​ភាគរយ​ ។​

​តួលេខ​ចំណូល​ដុល​រយៈពេល​៦​ឆ្នាំ​ជាប់ៗ​គ្នា​ប្រកាស​ដោយ​អាជ្ញាធរ​អប្សរា​ បាន​មក​ពី​ការ​ធ្វើ​សេវាកម្ម​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ កើត​ចេញពី​កិច្ចសន្យា​សម្បទាន​(​មិន​ឆ្លងកាត់​ការ​ដេញថ្លៃ​សាធារណៈ​)​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​(​តំណាង​ដោយ​អាជ្ញាធរ​អប្សរា​ )​ និង​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​នោះ​ មាន​ដូច​ខាងក្រោម​ ៖​ 

-​ឆ្នាំ​២០១០​ ចំនួន​ ៣៣.១១៣.​ ៥០០​ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១១​ ចំនួន​ ៤២.១៨៥.​ ៣០០​ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១២​ ចំនួន​ ៥១.៣១៩.១៨០​ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៣​ ចំនួន​ ៥៧.៦៨៧.​ ៦៨០​ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៤​ ចំនួន​ ៥៩.៣៤២.០០០​ដុល្លារ​អា​មេ​រិ​ក​
-​ឆ្នាំ​២០១៥​ ចំនួន​ ៦០.០៥៣.៧០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ​ កិច្ចសន្យា​ស្តី​ពី​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត​ជាមួយ​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ របស់​លោក​ឧកញ៉ា​ សុខ​ គង់​ ត្រូវ​បញ្ចប់​ហើយៗ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​ប្រមូល​ចំណូល​ដោយ​ផ្ទាល់​វិញ​ ក្រោម​រូបភាព​សហគ្រាស​សាធារណៈ​ ។​ ដោយឡែក​ បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​សុខា​ អូ​តែ​ល​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ប្រមូល​ចំណូល​ នឹង​បន្តការងារ​របស់​ខ្លួន​ដដែល​ ក្រោម​ការ​គ្រប់គ្រង​របស់​សហគ្រាស​សាធារណៈ​ដែល​បង្កើត​ឡើង​នោះ​ ៕​

Apsara

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.