ថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០១៧

ក្រុមហ៊ុន​ជីប​ម៉ុង​ បង្កើន​ដើមទុន​ថ្មី​ពី​ប្រមាណ​៥.០០០​ដុល្លារ​ទៅ​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​

​ក្រុមហ៊ុន​ជីប​ម៉ុង​ ស៊ី​មេន​ ខ​ប​ភើ​រេ​សិន​ (Chip​ Mong​ Cement​ Corporation)​ ដែល​មាន​លោកស្រី​ ឧកញ៉ា​ ភាព​ ហៀ​ក​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ និង​មាន​លោក​ឧកញ៉ា​ល្បីឈ្មោះ​២​នាក់​ទៀត​ជា​សមាជិក​ភាគហ៊ុន​ គឺ​លោក​ឧកញ៉ា​ លាង​ ឃុន​ និង​លោក​ឧកញ៉ា​ លាង​ ម៉េ​ង​ នោះ​ បាន​បង្កើន​ដើមទុន​ចុះបញ្ជី​ពាណិជ្ជកម្ម​ពី​ដើមទុន​ចាស់​ចំនួន​២០​លាន​រៀល​(​ប្រមាណ​៥.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ទៅ​ដើមទុន​ថ្មី​ចំនួន​៨.០០០​លាន​រៀល​(​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដោយ​បែងចែក​ជា​ ១.០០០​ភាគហ៊ុន​ ដែល​មួយ​ភាគហ៊ុន​មាន​តម្លៃ​៨​លាន​រៀល​ ។​

​សមាសភាព​សមាជិក​ហ៊ុន​ និង​ការ​កាន់កាប់​ភាគហ៊ុន​ថ្មី​របស់​ក្រុមហ៊ុន​ ជីប​ម៉ុង​ ស៊ី​មេន​ ខ​ប​ភើ​រេ​សិន​ (Chip​ Mong​ Cement​ Corporation)​ គឺ​ ៖​ ១-​លោកស្រី​ឧកញ៉ា​ ភាព​ ហៀ​ក​ កាន់កាប់​ភាគហ៊ុន​ចំនួន​៣៩០​ភាគហ៊ុន​,​ ២-​លោក​ឧកញ៉ា​ លាង​ ឃុន​ កាន់កាប់​ភាគហ៊ុន​ចំនួន​៣៨០​ភាគហ៊ុន​ និង​៣-​លោក​ឧកញ៉ា​ លាង​ ម៉េ​ង​ កាន់កាប់​ភាគហ៊ុន​ចំនួន​២៣០​ភាគហ៊ុន​ ។​

​លោក​ លាង​ ឃុន​​ ថៅកែក្រុមហ៊ុនស្រាបៀរកម្ពុជា ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៦/៤០៤​ ចុះ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០០៦​ ។​

​លោកស្រី​ ភាព​ ហៀ​ក​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៧/៥១១​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០០៧​ ។​

​លោក​ លាង​ ម៉េ​ង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៨/៨៤៣​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០០៨​ ៕​

  Pheap-HeakLeang-Khun

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.