ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

Idol​ ក្នុង​ចិត្ត​ផ្ទាល់​របស់​បុរស​ខ្លាំង​ ចុះ​កិច្ចសន្យា​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ Town

​តាម​ការ​ប្រកាស​របស់​អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ Town​ បាន​ឲ្យ​ដឹង​ថា​ លោក​ ម៉ៅ​ ហា​ជី​ ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ Cambodian​ Idol​ មក​ពី​ខេត្តបាត់ដំបង​ និង​ជា​ Idol​ ក្នុង​ចិត្ត​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ Town​ ធ្វើ​ជា​តារាចម្រៀង​ប្រចាំ​ផលិត​នេះ​រយៈពេល​៥​ឆ្នាំ​ ។​

​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ Town​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ឲ្យ​ដឹង​ថា​ នៅ​ដើមឆ្នាំ​ក្រោយ​នេះ​ ផលិតកម្ម​នឹង​មាន​ត្រៀម​ចេញ​បទ​ច្រៀង​សម្រាប់​តារាចម្រៀង​ ម៉ៅ​ ហា​ជី​ តែ​ម្តង​ ហើយ​សង្ឃឹមថា​ អតិថិជន​នឹង​ចូលរួម​គាំទ្រ​វ៉ុល​ចម្រៀង​របស់​លោក​ ម៉ៅ​ ហា​ជី​ ជាក់​ជា​មិន​ខាន​ ៕​

Mao-Hachi3

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.