ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កម្ភៈ ឆ្នាំ ២០១៧

បុរស​ខ្លាំង​ទម្លាយ​ឲ្យ​ដឹង​អំពី​តួអង្គ​ Idol​ ក្នុង​ចិត្ត​ផ្ទាល់​

​ពានរង្វាន់​ប្រឡង​ចម្រៀង​ Cambodian​ Idol​ រដូវ​កាល​ទី​១​ បាន​បិទ​បញ្ចប់​ទៅ​ហើយ​ ដោយ​ម្ចាស់​ពាន​បាន​ធ្លាក់​ទៅ​លើ​បេក្ខជន​ នី​ រតនា​ មក​ពី​ខេត្តកំពង់ធំ​ ក្នុង​ចំណោម​បេក្ខជន​ឈាន​មក​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​ចំនួន​៣​នាក់​ គឺ​ បេក្ខជន​ ម៉ៅ​ ហា​ជី​,​ បេក្ខជន​ សៅ​ ឧត្តម​ និង​បេក្ខជន​ នី​ រតនា​ ។​ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ប្រឡង​ចម្រៀង​ Cambodian​ Idol​ នេះ​ បាន​បង្ហាញ​នូវ​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ គឺជា​អកុសល​មិន​ត្រូវចិត្ត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​វិញ​ ដោយ​បុរស​ខ្លាំង​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​តួអង្គ​ Idol​ ក្នុង​ចិត្ត​ផ្ទាល់​ គឺ​បេក្ខជន​ ម៉ៅ​ ហា​ជី​ មក​ពី​ខេត្តបាត់ដំបង​ ដែល​ជា​បេក្ខជន​មិន​បាន​ជាប់​ពានរង្វាន់​ ។​

​ថ្លែង​ទម្លាយ​ឲ្យ​ដឹង​អំពី​តួអង្គ​បេក្ខជន​ ម៉ៅ​ ហា​ជី​ ជា​ Idol​ ក្នុង​ចិត្ត​ផ្ទាល់​របស់​បុរស​ខ្លាំង​ដូច្នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រគល់​រង្វាន់​ និង​បំពាក់​មេដាយ​ជូន​វីរ​កីឡាការិនី​ កែ​ ឡេ​ង​ ដែល​ដណ្តើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​ប៉េតង់​(​ប៊ូល​)​ពិភពលោក​លើក​ទី​១៥​ នៅ​ប្រទេស​ថៃ​ នា​រសៀល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ នៅ​វិមាន​សន្តិភាព​ ៕​

Mao-Hachi-1

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.