ថ្ងៃ សៅរ៏ ទី ២៥ ខែ មីនា ឆ្នាំ ២០១៧

ធនាគារជាតិ​ប្រកាស​ឈប់​ផ្តល់​សេវា​ទទួល​ប្រាក់​បញ្ញើ​មាន​កាលកំណត់​

​ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ​ និង​បង្ក​លក្ខណៈងាយស្រួល​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ក្នុង​ការ​គ្រប់គ្រង​សន្ទនីយ​ភាព​ប្រកបដោយ​ប្រសិទ្ធភាព​ ធនាគារជាតិ​នៃ​កម្ពុជា​ដែល​មាន​ឯកឧត្តម​ ជា​ ចាន់​តូ​ ជា​ទេសាភិបាល​ បាន​សម្រេច​កាត់​បន្ថយ​តម្លៃ​ចារឹក​(Face​ Value)​អប្បបរមា​របស់​មូល​ប​ត្រ​អាច​ជួញដូរ​បាន​(NCD)​ ជា​ប្រាក់​រៀល​ពី​២​ប៊ី​លាន​រៀល​ មក​២០០​លាន​រៀល​ និង​ជា​ប្រាក់​ដុល្លារ​ពី​៥០០​ពាន់​ដុល្លារ​ មក​៥០​ពាន់​ដុល្លារ​អា​មេ​រិ​ក​វិញ​ ។​

​តាម​សេចក្តីជូនដំណឹង​លេខ​ធ​៥-០១៥-៧៩៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ឈប់​ផ្តល់​សេវា​ទទួល​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​តទៅ​ ហើយ​សេចក្តីជូនដំណឹង​នេះ​ដែរ​ មាន​ប្រសិទ្ធភាព​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​តទៅ​ ៕​

Bank

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.