ថ្ងៃ ចន្ទ ទី ១៦ ខែ មករា ឆ្នាំ ២០១៧

ទីបំផុត​ ប៉ែន​ ចំ​រ៉ុ​ង​ និង​ ភិន​ សុ​ដា​លី​ស​ ស្ម័គ្រចិត្ត​ចូល​សារភាព​ស្នេហ៍​នៅ​មុខ​តុលាការ​

​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​លោក​ អ៊ិ​ន​ សុ​ភិន​ ជា​ឪពុក​បង្កើត​របស់​តារា​សម្តែង​វ័យក្មេង​កញ្ញា​ ភិន​ សុ​ដា​លី​ស​ ដោយ​ប្តឹង​ពិធីករ​ល្បីឈ្មោះ​ លោក​ ប៉ែន​ ចំ​រ៉ុ​ង​ នោះ​ បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ និង​កញ្ញា​ ភិន​ សុ​ដា​លី​ស​ ជា​គូស្នេហ៍​ទាំង​ពីរ​ ចូលខ្លួន​ឆ្លើយ​បំភ្លឺ​សារភាព​សេ្ន​ហ៍​នៅ​ចំពោះ​មុខ​តុលាការ​តែ​ម្តង​ កាលពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ខណៈ​លោក​ ប៉ែន​ តុលា​ ជា​អតីត​គូ​ដណ្តឹង​របស់​កញ្ញា​ ភិន​ សុ​ដា​លី​ស​ បាន​បង្ហាញ​នូវ​អារម្មណ៍​ចូលរួម​អបអរសាទរ​ចំពោះ​អ្នក​ទាំង​ពីរ​ ដែល​ប្រកាស​អំពី​ទឹកចិត្ត​ស្រឡាញ់​គ្នា​នៅ​ចំពោះ​មុខ​តុលាការ​ ហើយ​លោក​ក៏​មិន​តូចចិត្តតូចថ្លើម​អ្វី​ដែរ​ នៅ​ពេល​បានដឹង​ច្បាស់​ថា​ ភិន​ សុ​ដា​លី​ស​ ជ្រើសរើស​យក​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ នោះ​ ។​

​ប្រភព​ព័ត៌មាន​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​លោក​ព្រះរាជអាជ្ញា​រង​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ ទំនងជា​អាច​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ ចំពោះ​ពាក្យ​ប្តឹង​របស់​លោក​ អ៊ិ​ន​ សុ​ភិន​ ជា​ឪពុក​កញ្ញា​ ភិន​ សុ​ដា​លី​ស​ ដែល​ប្តឹង​ចោទប្រកាន់​ទៅ​លើ​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ បន្ទាប់​ពី​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ ជា​ជនសង្ស័យ​បាន​អះអាង​ថា​ មិន​បាន​ពង្រត់​កញ្ញា​ ភិន​ សុ​ដា​លី​ស​ ឡើយ​ ហើយ​កញ្ញា​ ភិន​ សុ​ដា​លី​ស​ ជា​សាមីខ្លួន​ ក៏​បាន​សារភាព​យ៉ាង​ច្បាស់លាស់​ផង​ដែរ​ថា​ ការ​ចាក​ចេញពីផ្ទះ​សម្បែង​របស់​នាង​ គឺ​មិន​ពាក់ព័ន្ធ​នឹង​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ ទេ​ ។​

​ករណី​សម្ព័ន្ធ​ស្នេហា​ដ៏​ចម្រូងចម្រាស​រវាង​ពិធីករ​ល្បីឈ្មោះ​ គឺ​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ និង​តារា​សម្តែង​វ័យក្មេង​កញ្ញា​ ភិន​ សុ​ដា​លី​ស​ អាច​ចាត់​ទុក​ថា​ ជា​ករណី​ទី​១​ក្នុង​ពិភព​សិល្បៈ​ ដែល​តួអង្គ​ប្រុស​និង​តួអង្គ​ស្រី​សម្រេចចិត្ត​សារភាព​ស្នេហ៍​ជាមួយ​គ្នា​នៅ​ចំពោះ​មុខ​តុលាការ​ ។​ ប៉ុន្តែ​ គេ​ក៏​មិន​ទាន់​អាច​ទស្សន៍​ទាយ​ទុកជា​មុ​នៅឡើយ​ទេ​ថា​ សម្ព័ន្ធ​សេ្ន​ហារ​វាង​លោក​ ប៉ែន​ ចំ​រ៉ុ​ង​ និង​កញ្ញា​ ភិន​ សុ​ដា​លី​ស​ នឹង​ឋិតថេរចីរកាល​ឈាន​ទៅ​ដល់​ថ្ងៃ​ចូល​រោងការ​ដោយ​រលូន​ ឬ​យ៉ាងណា​នោះ​ទេ​ ៕​

Pen-ChamrongPen-Chamrong1

Loading...
Filed in: Feature, តុលាការ, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.