ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

ចិន​បញ្ជា​ទិញ​យន្តហោះ​ Airbus​ ១៥​គ្រឿង​ តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​

​សារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ឲ្យ​ដឹង​ថា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ បណ្តា​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​សម្រេច​បញ្ជា​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​មធ្យម​ ចំនួន​១៥​គ្រឿង​ ធុន​ Airbus​ A330​ ជំនួស​យន្តហោះ​ចាស់ៗ​ មាន​តម្លៃ​សរុប​៣,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ តាម​ការ​គ្រោងទុក​ ក្នុង​ដំណាក់កាល​ទី​១​ យន្តហោះ​ចំនួន​៧​គ្រឿង​នឹង​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៧​ និង​ក្នុង​ដំណាក់កាល​ទី​២​ចំនួន​៨​គ្រឿង​ទៀត​ នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ ។​

​សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​ បាន​ធ្វើការ​ប៉ាន់​ស្មានថា​ ចិន​នឹង​ក្លាយជា​ប្រទេស​ចិន​ដែល​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ នៅ​ឆ្នាំ​២០៣៤​ខាង​មុខ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ទាក់ទាញ​ការ​វិនិយោគ​ជា​ច្រើន​ពី​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ ។​

​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ Airbus​ A330​ ផលិត​ដោយ​ក្រុមហ៊ុន​ Airbus​ Group​ របស់​ប្រទេស​បារាំង​ ៕​

Airbus-China-Feet

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.