ថ្ងៃ អាទិត្យ ទី ១៩ ខែ មីនា ឆ្នាំ ២០១៧

ពេជ្រ​ សូលី​កា​ ទម្លាយ​អាថ៌​កំបាំង​ស្នេហា​ជូរ​ចត់​ជាមួយ​ផ្កាយ​២​ប៉េ​អឹ​ម​

​តារា​សម្តែង​ និង​ចម្រៀង​ប្រចាំ​ផលិតកម្ម​អឹ​ម​(M​ Production)​ គឺ​កញ្ញា​ ពេជ្រ​ សូលី​កា​ បាន​ទម្លាយ​អាថ៌​កំបាំង​សេ្ន​ហា​ដ៏​ជូរ​ចត់​របស់​នាង​ ជាមួយ​លោក​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ បម្រើ​ការ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ។​

​កញ្ញា​ ពេជ្រ​ សូលី​កា​ ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ បាន​ Post​ ពាក្យពេចន៍​ និង​ភ្ជាប់​ជាមួយ​រូបថត​លោក​ផ្កាយ​២​ប៉េ​អឹ​ម​នោះ​ផង​ នៅ​ក្នុង​ Timeline​ របស់​នាង​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ថា​ "​រស់នៅ​ជាមួយ​គ្នា​២​ឆ្នាំ​ បាន​ត្រឹមតែ​ឈឺចាប់​ រង​ការ​មាក់ងាយ​ ប្រច័ណ្ឌ​ឥត​ស្រាក​ស្រា​ន្ត​ តាមដាន​ឥត​ឈប់​ឈរ​ សូ​ម្បី​តែ​ឡាន​១​គ្រឿង​ក៏​ដកហូត​វិញទៀត​"​ ។​

​តាម​រយៈ​រូបថត​លោក​ផ្កាយ​២​ដែល​កញ្ញា​ ពេជ្រ​ សូលី​កា​ បាន​បង្ហាញ​នោះ​ គឺ​លោក​ សៀ​ សម្បត្តិ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​កាន់​តំណែង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​យុត្តិធម៌​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។​

​មិន​ទាន់​បានឃើញ​នូវ​ប្រតិកម្ម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ សៀ​ សម្បត្តិ​ នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ទម្លាយ​អាថ៌​កំបាំង​ស្នេហា​ជូរ​ចត់​ដោយ​កញ្ញា​ ពេជ្រ​ សូលី​កា​ នោះ​ គិត​ត្រឹម​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ៕​

Pech-Solika

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.