ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

Boeing​ ព្រមព្រៀង​លក់​យន្តហោះ​ឲ្យ​រុ​ស្ស៊ី​តម្លៃ​ជិត​១០​ពាន់​លាន​ដុល្លារ​ ខណៈ​អា​មេ​រិ​ក​កំពុង​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​

​សារព័ត៌មាន​ Reuters​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ ទោះបី​រុ​ស្ស៊ី​កំពុង​ឋិត​ក្រោម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​លោក​ខាងលិច​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​ Boeing​ Capital​ Corp​ របស់​សហរដ្ឋអាមេរិក​ បាន​ព្រមព្រៀង​លក់​យន្តហោះ​ដឹក​ជញ្ជូន​ប្រភេទ​ Boeing​ 747-8​ ឲ្យ​ក្រុមហ៊ុន​ Volga-Dnepr​ របស់​រុ​ស្ស៊ី​ ក្នុង​តម្លៃ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ នា​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ​ ។​

​ក្នុង​ឱកាស​តាំងពិព័រណ៍​អាកាសចរណ៍​ Paris​ Air​ Show​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ Boeing​ Capital​ Corp​ របស់​សហរដ្ឋអាមេរិក​ បាន​ចុះ​កិច្ចព្រមព្រៀង​នា​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ លក់​យន្តហោះ​ដឹក​ជញ្ជូន​ប្រភេទ​ Boeing​ 747-8​ ចំនួន​២០​គ្រឿង​ មាន​តម្លៃ​សរុប​រហូត​ដល់​ទៅ​៧,៤​លាន​ដុល្លារ​អា​មេ​រិ​ក​ ឲ្យ​ទៅ​ក្រុមហ៊ុន​ Volga-Dnepr​ របស់​រុ​ស្ស៊ី​ ដែល​ជា​ទំហំ​ពាណិជ្ជកម្ម​យ៉ាងច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​ ខណៈ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ​រឿង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ ៕​

 

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.