ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ធ្លាយ​រឿង​អាថ៌​កំបាំង​ស្នេហ៍​របស់​តារា​សម្តែង​ស្រី​ កែវ​ ពិសី​ ជាមួយ​នាយទាហាន​ផ្កាយ​៤​ក្រសួងការពារជាតិ​

​ក្រោយ​ការ​បែកបាក់​ប្តី​ និង​បរាជ័យ​ក្នុង​មុខ​ជំនួញ​ជា​បន្តបន្ទាប់​រួច​មក​ តារា​សម្តែង​ស្រី​ កែវ​ ពិសី​ ដែល​ពោរពេញ​ដោយ​សម្រស់​ទាក់ទាញ​ និង​ល្បីឈ្មោះ​ជាងគេ​ក្នុង​ចំណោម​បងប្អូន​ស្រី​ត្រកូល​ "​កែវ​"​ គឺ​ កែវ​ ពិសី​,​ កែវ​ ស្រី​នាង​ និង​ កែវ​ វរលក្ខណ៍​ នោះ​ បាន​បាត់​មុខ​មួយ​រយៈ​ធំ​ពី​ពិភព​សិល្បៈ​ គ្រាន់តែ​បាន​បង្ហាញ​នូវ​ភាព​ហ៊ឺហា​ជាមួយនឹង​ទ្រនំ​ខ្ពង់ខ្ពស់​ និង​រថយន្ត​ទំនើប​ម៉ាក​ Range​ Rover​ និង​មាន​ព័ត៌មាន​ខ្សឹបខ្សៀវ​ថា​ អ្នក​នាង​ កែវ​ ពិសី​ បាន​សាង​ស្នេហ៍​ថ្មី​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប​ បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ​ តែ​ព័ត៌មាន​លេចឮ​ពី​ដំបូង​នោះ​ មិន​បាន​បង្ហាញ​ឲ្យ​ប្រាកដ​ថា​ ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​រូប​ណា​ម្នាក់​ឡើយ​ ។​

​ឥឡូវនេះ​ អាថ៌​កំបាំង​ស្នេហ៍​របស់​តារា​សម្តែង​ស្រី​អ្នក​នាង​ កែវ​ ពិសី​ ត្រូវ​បាន​ទម្លាយ​ចេញ​មក​ក្រៅ​ជា​ចំហ​ គឺ​មាន​ទ្រនំ​ស្នេហ៍​ថ្មី​ជាមួយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ដែល​ជា​បុរស​ធ្លាប់​មាន​ប្រពន្ធ​កូន​រួច​ហើយ​ ។​

​ឯកឧត្តម​ ឈុំ​ សុ​ជាតិ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០០៣០​ កាល​នៅ​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ និង​ក៏​ទទួល​ភារកិច្ច​ផង​ដែរ​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ។​ ក្រោយមក​ ឯកឧត្តម​ ឈុំ​ សុ​ជាតិ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ កាលពីដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​​ ៕

 

Filed in: Feature, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.