ថ្ងៃ អង្គារ ទី ១៧ ខែ មករា ឆ្នាំ ២០១៧

G-Dragon និង​តារា​ចិន​១២០​នាក់ ឋិត​ក្នុង​បញ្ជី​ស៊ើបអង្កេត​គ្រឿងញៀន​របស់​ប៉ូលិស​

បណ្តាញសារព័ត៌មានរ​បស់​ចិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ការចាប់ខ្លួន​តារាភាពយន្ត Jaycee Chan ត្រូវជា​កូនប្រុស​របស់​តារាភាពយន្ត​ល្បីឈ្មោះ Jackey Chan ហៅ ឈិន ឡុង និង​តារាភាពយន្ត Kai Ko គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ដោយមាន​តារា​ចំនួន​១២០​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​ប្រទេស​ចិន ហើយ​ពួកគេ​នឹងត្រូវ​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​ក្នុងពេល​ខាងមុខ​ឆាប់ៗ​។​

​តារា​ចិន​ចំនួន​១២០​នាក់ បាន​ឋិត​នៅក្នុង​បញ្ជី​ស៊ើបអង្កេត​គ្រឿងញៀន​របស់​សមត្ថកិច្ច​ប៉ូលិស គឺ​បន្ទាប់ពី​ប៉ូលិស​បាន​រកឃើញ​កញ្ឆា​ចំនួន​ជាង​១១០​ក្រាម នៅ​គេហដ្ឋាន​របស់ Jaycee Chan ខណៈ​មាន​តារា​មួយចំនួន​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​របស់ Jaycee Chan ដូចជា Nicholas Tse, Eason Chan,Jay Chou,  Lee Seungri , G dragon សមាជិក​របស់​ក្រុម​ចម្រៀង​កូរ៉េ Big Bang និង Bolin Chen ជា​មិត្តភក្តិ​ជិន​ស្និទ្ធ​របស់ Jaycee Chan ផងដែរ​។​

​តារាភាពយន្ត​តៃវ៉ាន់ Bolin Chen បាន​ច្រានចោល​នូវ​ពាក្យ​ច​ចាម​អារាម​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​លោក​បាន​លើកឡើងថា លោក​ឈប់​ប្រើ​គ្រឿងញៀន​ហើយ បន្ទាប់ពី​បានឃើញ​ប៉ូលិស​ចាប់ខ្លួន​សាច់ញាតិ​របស់លោក​ក្នុងករណី​ចែកចាយ​កញ្ឆា ប៉ុន្តែ​លោក​នឹងមិន​បដិសេធ​ការស៊ើបអង្កេត​ណាមួយ​ទេ ហើយ​រីករាយ​នឹងចូលរួម​ប្រសិនបើ​សមត្ថកិច្ច​ប៉ូលិស​កោះហៅ​៕​

 

 

 

Loading...
Filed in: Feature, សិល្បៈកម្សាន្ត, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.